សារអេឡិចត្រូនិច
សភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន


ថ្ងៃទី៣ ខែមីនា កិច្ចប្រជុំលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១៣ បានសម្ពោធបើកនៅទីក្រុងប៉េកាំងប្រទេសចិន។ តើមហាសន្និបាតសភាទាំងពីរឆ្នាំ២០១៨នេះ មានលក្ខណៈពិសេសដូចម្ដេចដែរ? ថ្ងៃនេះ យើងនឹងជម្រាបជូនប្រិយមិត្តទាំងអស់គ្នា។

ទី១- ឆ្នាំ២០១៨នេះ ស្ថាប័នជាតិប្រទេសចិននិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹងធ្វើការបោះឆ្នោតរៀងរាល់រយៈពេល៥ឆ្នាំម្ដង ដើម្បីជ្រើសរើសសមាជិកនៃ ស្ថាន័បជាតិនិងសភាប្រឹក្សានយោបាយប្រជាជន​​ទូទាំងប្រទេសចិនអាណត្តិថ្មី។ ការនេះ គឺភារកិច្ចដ៏សំខាន់មួយក្នុងមហាសន្និបាតទាំងពីរនៅឆ្នាំ២០១៨។

ទី២- “ការកែលម្អផែនការកំណែទម្រង់បក្សកម្មុយនិស្តចិន និងស្ថាប័នជាតិចិន”នឹងដាក់ស្នើដើម្បីពិចារណា ហើយឆ្នាំនេះការកែលម្អផែនការកំណែទម្រង់បក្សកម្មុយនិស្តចិននិងស្ថាប័ន ជាតិចិនគឺជារបៀវារៈដ៏សំខាន់ៗ។

ទី៣- ដាក់កំណត់គោលដៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល៥ ឆ្នាំខាងមុខនេះ។

ទី៤- ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៥ ដោយយកចិត្តទុកដាក់ក្នុងគ្រប់មជ្ឈដ្ឋាននៃប្រទេសចិន។

ទី៥- កំណែទម្រង់យន្តការត្រួតពិនិត្យជាតិចិន និងបង្កើតស្ថាប័នជាតិប្រឆាំងនឹងអំពើពុករលុយការនេះទទួលយកចិត្តទុកដាក់ដោយប្រព័ន្ធសារព័ត៌មានជាតិចិននិងបរទេស។

ទី៦- មហាសន្និបាតសភាទាំពីរឆ្នាំ២០១៨ នេះ គឺសមាជិកនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន មានពាក់កណ្ដាលជាសមាជិកថ្មី ហើយលើកនេះ គឺជាលើកដំបូងដែលសមាជិកថ្មីត្រូវបានបង្ហាញខ្លួនជុំគ្នា៕

 

ប្រភព៖ វិទ្យុមិត្តភាពកម្ពុជាចិន