សារអេឡិចត្រូនិច
រដ្ឋាភិបាលចេញអនុក្រឹត្យគ្រប់គ្រងការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីសោភ័ណភាពបរិស្ថាន


រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​១០ ខែតុលា​ថ្មី​ៗ​នេះ បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោ​ភ​ណ័​ណ​ភាព​។

អនុក្រឹត្យ​នេះ​ក៏​មាន​គោលដៅ​៥​សំខាន់​ទី​១. ការ​កំណត់​តួនាទី​និង​ពង្រឹង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន អង្គភាព​ជំនាញ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​លើ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការ​កែ​ច្នៃ​សំណល់​ថង់​ប្លា​ស្ទិ​ក ទី​២. កំណត់​អំពី​វិធានការ​ទូទៅ​លើ​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ទី​៣. កំណត់​វិធានការ​គិត​កម្រៃ​បន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​របស់​អតិថិជន ទី​៤. អប់រំ និង​លើកកម្ពស់​ការ​យល់​ដឹង​សាធារណៈ​និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទ​៥ ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​កែ​ច្នៃ​សំណល់​ថង់​ប្លា​ស្ទិ​ក​នៅ​ក្នុងស្រុក និង​ការ​ផលិត​សម្ភារ​ប្លា​ស្ទិ​ក​ដែល​ងាយ​ពុក​ផុយ​។

ជា​រួម​អនុក្រឹត្យ​ដែល​មាន​៣២​មាត្រា​នេះ គឺ​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​៣​គឺ​ទី​១. ការ​កំណត់​ប្រភេទ​ទំហំ កម្រាស់​លើ​ថង់​ប្លា​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ​ត្រូវ​បាន​ហាមឃាត់​លើ​ការ​នាំ​ចូល ការ​ផលិត​ក្នុងស្រុក ការ​ចែកចាយ និង​ការ​ប្រើប្រាស់ ទី​២. ការ​លើកទឹកចិត្ត​ដល់​ការ​កែ​ច្នៃ​ថង់​ប្លា​ស្ទិ​ក និង​ការ​ផលិត​ថង់​ឬ​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុក​ផុយ (Biodegradable) ឬ​ជីវ​ប្លា​ស្ទិ​ក​(Bioplastic)​ដែល​ត្រូវ​ដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ និង​ទី​៣. ការ​គិត​កម្រៃ​បន្ថែម​ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។

យ៉ាងណា​ក៏​ដោយ អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​ដែល​ស្នើ​ដោយ​ក្រសួង​នេះ បាន​ស្នើ​យ៉ាង​ទ​ទួ​ច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ការ​នាំ​យក​ថង់​ប្លា​ស្ទិ​កមក​ប្រើប្រាស់​វិញ ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក​។ ចំណែកឯ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សេវាកម្ម​នានា​ដែល​មានការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន​ត្រូវ​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ផង​ដែរ​៕