សារអេឡិចត្រូនិច
តុលាការ​សម្រេច តម្កល់​ទោស​លោក​សួន សេរី​រដ្ឋា អោយ​ជាប់គុក​៥​ឆ្នាំ​ដដែល​


ភ្នំពេញ​៖ លោក​សួន ​សេរីរ​ដ្ឋា​ កាលពី​ល្ងាច​ថ្ងៃ​ទី ១៧​តុលា ឆ្នាំ​២០១៧​នេះ​ត្រូវ​បាន​ចៅក្រម​សាលាឧទ្ធរណ៍ ប្រកាស​សាលដីកា​សម្រេច​តម្កល​ទោស​អោយ​ជាប់គុក​៥​ឆ្នាំ​ដដែល ​តាម​អំណាច​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ និង​បើកផ្លូវ​អោយ​ប្ដឹង​សារទុក្ខ​តាម​កំណត់​នៃ​ច្បាប់ ។

គួរ​រំលឹក​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី រសៀល​ថ្ងៃ​ទី ២៥​សីហា ឆ្នាំ ២០១៧​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក​សួន សេរីរ​ដ្ឋា​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដាក់​ចូល​ថវិការដ្ឋ​ចំនួន​១០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​អោយ​ខូច​ទឹកចិត្ត​កងទ័ព បទ​ញុះញង់​មិន​អោយ​កងទ័ព​ស្ដាប់​បញ្ជា​និង​បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍ ។

សេចក្ដីសម្រេច​នេះ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ ឈ្មោះ​សួន សេរីរ​ដ្ឋា បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

ជា​ការ​កត់សម្គាល់ ជនជាប់ចោទ​មិន​ត្រូវ​បាន​គេ​អនុញាតិ​អោយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និង​ក្រុម​គ្រួសារ​និង​អ្នក​សារ​ព័ត​មាន​ឡើយ ហើយ​ក៏​មាន​បំរាម​ហាមឃាត់​មិន​អោយ​ថតរូប​ផង​ដែរ ៕