សារអេឡិចត្រូនិច
កូរ៉េខាងជើង​កាន់តែ​ធ្ងន់​ក​មែនទែន​ហើយ ដោយ​សភាព​អឺរ៉ុប​ហាម​មិន​ឲ្យ​លក់​ប្រេង​ទៅ​ប្រទេស​នេះ​


សភាព​អឺរ៉ុប បាន​រឹត​បន្តឹង​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​កូរ៉េ​ខាងជើង ដោយ​ការ​ហាម​មិន​ឲ្យ​មានការ​លក់​ផលិតផល​ប្រេង​ចំរាញ់​ទៅ​ឲ្យ​ប្រទេស​ផ្តាច់​ការ​មួយ​នេះ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង Yonhap កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។

ក្រៅពី​ហាម​ការ​ផ្គត់ផ្គង់​ប្រេង​ចំរាញ់ រដ្ឋមន្ត្រី​ការ​បរទេស​សភាព​អ៊ឺ​រ៉ុ​ប ក៏​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ប្រទេស​លុ​ច​សំបួរ (Luxembourg) ដោយ​មិន​ឲ្យ​មាន​ចេញ​ប័​ណ្ឌ​ការងារ​ទៀត​ដល់​ពលរដ្ឋ​កូរ៉េ​ខាងជើង​នៅ​ក្នុង​សហភាព​អ៊ឺ​រ៉ុ​ប​។

សហភាព​អ៊ឺ​រ៉ុ​បក៍​ដាក់​កំរិត​ដោយ​កាត់​បន្ថយ​ការ​ផ្ញើ​លុយ​ទៅ​កូរ៉េ​ខាងជើង​កម្មករ​ដែល​កំពុងធ្វើការ​នៅ​អ៊ឺ​រ៉ុ​ប ពី ១៥.០០០​អឺ​រ៉ូ មក​ត្រឹម ៥.០០០​អឺ​រ៉ូ​វិញ​។

មានការ​ព្យាករណ៍​ថា ការ​ផ្ញើ​លុយ​របស់​កម្មករ​កូរ៉េ​ខាងជើង​រាប់​ម៉ឺន​នាក់​នៅ​បរទេស ទៅ​ទីក្រុង​ព្យុ​ង​យ៉ាង អាច​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​សម្រេច​បាន​កម្មវិធី​អាវុធ​របស់​ខ្លួន​។

ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​បំផុត​នេះ​ប្រឆាំង​នឹង​របប​ព្យុ​ង​យ៉ាង គឺជា​កិច្ច​ប្រឹងប្រែង​របស់​អន្តរជាតិ​ក្នុង​ការ​រឹត​បន្តឹង​កូរ៉េ​ខាងជើង ដើម្បី​ដាក់​សម្ពាធ​ដល់ទី​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បោះបង់​ចោល​កម្មវិធី​មី​ស៊ី​ល និង​អាវុធ​ប្រល័យ​លោក​របស់​ខ្លួន​។

កាលពី​ខែ​មុន ក្រុមប្រឹក្សា​អង្គការ​ស​ប្រជាជាតិ​បាន​អនុម័ត​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង ដោយ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​កូរ៉េ​ខាងជើង និង​បិទ​ការ​នាំ​ចេញ​ផ​លិ​ផល​សំលៀក​បំពាក់​របស់​កូរ៉េ​ខាងជើង​។

សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង គឺ​មហាអំណាច​អាស៊ី ចិន ក៏​បង្ខំចិត្ត​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ ដោយ​បាន​បិទ​ក្រុមហ៊ុន​របស់​កូរ៉េ​ខាងជើង
ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​។

ទោះជា​កំពុង​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ទណ្ឌកម្ម​យ៉ាងណា​ក៏​ដោយ កូរ៉េ​ខាងជើង​ធ្លាប់​បាន​ប្រកាស​ថា ទណ្ឌកម្ម​មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​បាន​នោះ​ទេ
ផ្ទុយ​ទៅ​វិញ​វា​រឹតតែ​ធ្វើ​ឲ្យ​ពួក​គេ​ខំ​ព​ន្លឿ​ន​សកម្មភាព​របស់​ខ្លួន ដើម្បី​សម្រេច​គោលដៅ​៕