សារអេឡិចត្រូនិច
សមត្ថកិច្ច​បំបែកសំណុំរឿង​រំលោភ​សេព​សន្ធ​វៈ ​ប្រុស​ចូល​គុក​ស្រី​អង្គុយ​យំ​


បន្ទាយ​មាន​ជ័យ​៖ ​ស្នេហា​របស់​ស្ទើរ​ជំទង់​ដែល​ជា​អ​និ​តិ​ជន​ហើយ​ស្រឡាញ់​និង​ប្រព្រឹត្ត​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទាំង​ខុសឆ្គង​និង​គួរ​ឱ្យ​អាម៉ាស់​នឹង​ប្រពៃណី កិត្តិយស​គ្រួសារ ហើយ​មិន​ចាញ់​មិន​ឈ្នះ​នោះ នៅ​បំផុត​ត្រូវ​ម្តាយ​ខាង​កូនស្រី​ប្តឹង​យក​កូនប្រុស​ទៅ​ដាក់គុក​។ រឿង​ស្នេហា​រំលង​ប្រពៃណី​នេះ​បាន​កើតឡើង​កាល​តាំងពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ​នៅ​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ។

តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ឡី​ ដា​រី​ ជា​ឪពុក​នារី​រង​គ្រោះ​ឈ្មោះ រ​.ន​.​រ​.​ន​ ​ភេទ​ស្រី​អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ ​គាត់​បាន​ប្ដឹង​សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ពី​ករណី​បាត់​កូនស្រី​ពេល​គាត់​ចូល​ទៅ​ផ្សារ​រោង​គ្លឿ​តាំងពី​ថ្ងៃ​ទី​២៧​កញ្ញា​កន្លង​មក​។

លោក​សរ ​សុភ​ក្ត្រា​ មេ​បញ្ជ​ការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ដឹងថា ​ថ្ងៃ​ទី​១៦​តុលា ​ឆ្នាំ​២០១៧ ​ថា​ឪពុក​ក្មេង​ស្រី​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​ថា​កូនស្រី​របស់​គាត់​បាន​ទៅ​តាម​ឈ្មោះ ផា​ន សុក្រ​ពុធ​ត្រា អាយុ​១៦​ឆ្នាំ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ជុំ​គ្រាល ឃុំ​ជុំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​មក​ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​នោះ ខ្លួន​បាន​ឈ្លោះ​ជាមួយ​ម្ដាយ​របស់​ខ្លួន ហើយ​ក៏​បាន​រត់​ចេញពី​ផ្សារ​ថៃ ហើយ​បាន​ទៅ​រក​សង្សា​របស់​ខ្លួន​ឈ្មោះ ផា​ន សុក្រ​ពុធ​ត្រា និង​មិត្តភក្តិ​ម្នាក់​ទៀត​ក្រោយមក​ពួក​ខ្លួន​ទាំង​បី​នាក់ បាន​នាំ​គ្នា​ទៅ​ជួល​ផ្ទះសំណាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន​។​ ពេល​នោះ​ខ្លួន និង​សង្សារ​បាន​រួម​ភេទ​ជាមួយ​គ្នា​ក្នុងផ្ទះ​សំណាក់​តែ​ម្ដង​។​ ក្រោយមក​ទៀត​ខ្លួន​បាន​នាំ​គ្នា​ជិៈ​រថយន្តក្រុង​ពី​ប៉ោយ​ប៉ែ​ត ដើម្បី​នាំ​គ្នា​ទៅ​ផ្ទះ​ខាង​ប្រុស​នៅ​ខេត្តកំពត ដែល​ជា​ផ្ទះ​របស់​សង្សា​ពេល​ទៅ​ដល់​ផ្ទះ​ហើយ​ពួក​ខ្លួន​ក៏​រស់នៅ​ជាមួយ​ដូច​ប្ដី ប្រពន្ធ ដោយ​គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា​ឡើយ​។ ​ប៉ុន្តែ​ក្រោយមក​ទៀត​បានដឹង​ដូច្នេះ​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​លួងលោម​ឲ្យ​អ្នក​ទាំង​ពីរ​ត្រឡប់​មក​ប៉ោយ​ប៉ែ​ត​វិញ​ដោយ​មិន​ប្រកាន់​អ្វី​នោះ​ទេ ។ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែតុលា​ឆ្នាំ​២០១៧​ទើប​ពួក​គេ​ត្រឡប់​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ ពេល​នោះ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីកា​តុលាការ​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា : ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​គេ​ពិតជា​បាន​នាំ​ជន​រង​គ្រោះជា​អតិថិជន​ចេញពីផ្ទះ​ និង​រួម​ភេទ​ជាមួយ​គ្នា​ជា​ច្រើន​លើក​ពិតប្រាកដ​មែន​។​ ជនសង្ស័យ​និង​ជន​រង​គ្រោះជា​អនីតិជន​ឆ្លើយ​មាន​ភាព​ស៊ីសង្វាក់​គ្នា​យ៉ាង​ជាក់លាក់ លើ​រឿង​នេះ នោះ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។

ប៉ុន្តែ​ក្មេង​ស្រី​នេះ បាន​ស្រែ​យំ ហើយ​នាង​ជ្រុល​ជ្រោះ​នឹង​ក្មេង​ប្រុស និង​បាន​បាក់ចិត្ត​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​ផង​។​ដូ​ច្មេះ នាង​ចង់បាន​ក្មេង​ប្រុស​នោះ​រួមរស់​នឹង​គ្នា​មួយ​ជីវិត​ បើ​មិន​បាន ខ្លួន​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ឱ្យ​ស្មាន​មិន​ដល់​៕