សារអេឡិចត្រូនិច
Suzuki Nex ម៉ូដែលថ្មីឆ្នាំ ២០១៨បន្ថែមពណ៌ Mat Silver និង Mat Gold ចេញលក់លើទីផ្សារ


Mat Silver និង Mat Gold គឺជាពណ៌ថ្មីប្លែកដែលវិស្វករជប៉ុនបាន សំរិតសំរាំង និងរចនាឡើងដើម្បីបំពាក់លើ Suzuki Nex ម៉ូដែលថ្មីឆ្នាំ ២០១៨ បន្ថែមលើពណ៌បច្ចុប្បន្នដែលមានស្រាប់។

Suzuki Nex Mat Silver និង Mat Gold មានលក្ខណៈពិសេស ដែលត្រូវបានរចនាឡើងតាមបែបផែនជីវិតថ្មី ស៊ីវិល័យ ទាំងសោភណ័ភាព ប្រណិតភាព និងទាក់ទាញខ្លាំងដោយសារតែរំលេចទៅដោយ Logo nex 3D ស្រស់ស្អាត និង Logo S ប្រភេទ 3D អមដោយចង្កៀងខាងមុខសងខាងចំាងផ្លេកៗ និងគំរបស៊ីម៉ាំងម៉ូតថ្មី ប្រកបដោយគុណភាពខ្ពស់ ស្វិតមាំធន់នឹងការប៉ះអង្គិច។

វត្តមាន Suzuki Nex ម៉ូដែលថ្មីឆ្នាំ ២០១៨ ជាមួយពណ៌ Mat Silver និង Mat Gold នៅពេលនេះពិតជា​វេលាមួយសមស្រប ទៅនឹងតំរូវការ​របស់អ្នក​ប្រើប្រាស់​ពិសេស ក្នុងចំណោមប្អូនៗសិស្សនិស្សិត ​ដែលនិយមប្រើប្រាស់ម៉ូតូលេខអូតូ និងអ្នកប្រើប្រាស់ម៉ូតប្លែកៗទាន់សម័យ ហើយវាពិតជាលើកមុនមាត់ម៉ូតូ Suzuki  ដោយកាន់តែល្បីរន្ទឺថែមទៀត។ ​

តោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាពពេលសម្ភោធ៖