សារអេឡិចត្រូនិច
១២​នាក់ ស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២២​សីហា​នេះ


​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ៩​លើក បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ និង​របួស ៩​នាក់​។ មូលហេតុ​គ្រោះថ្នាក់ បាន​កើតឡើង​ច្រើនជាងគេ​ដោយសារ​ល្បឿន បត់​គ្រោះថ្នាក់ និង​មិន​ប្រកាន់​ស្តាំ​។ អ្នកស្លាប់​ទាំង ៣​នាក់​នោះ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ទាំង ៣​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២២​សីហា​នេះ បាន​បណ្តាល​ឲ្យ​ខូច​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច ៣ គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​រងគ្រោះ​អ្នក​ថ្មើរជើង ១​នាក់​។

​របាយការណ៍​ដដែល លើកឡើងថា ពីថ្ងៃ​ទី​១-២២ ខែសីហា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ២១៧ លើក បណ្តាល​ឲ្យ​ស្លាប់ ១០២ នាក់ និង​របួស​សរុប ៣១១ នាក់​។ ក្នុងនោះ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ស្លាប់ មាន​ចំនួន ៧៧ នាក់ និង​មាន ៦៥​នាក់ មិន​ពាក់មួក​សុវត្ថិភាព​។ រីឯ​មូលហេតុ​ច្រើនជាងគេ ដោយសារ​បើកបរ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ ជាដើម​៕