សារអេឡិចត្រូនិច
ANCHOR BEACH CARNIVAL 2017 ធ្វើ​ឲ្យ​កក្រើក ២ រាត្រី​ដំបូង នៅ​ភ្នំពេញ


ភ្នំពេញ​: កម្មវិធី​តែ​មួយ​គត់ ដែល​មិន​ធ្លាប់​មាន នៅ​កម្ពុជា ពី​មុន​មក ដែល​ប្លែក និង​អស្ចារ្យ គឺ​កម្មវិធី ANCHOR BEACH CARNIVAL 2017 បាន​ចាប់ផ្តើម​ពី​ម៉ោង ៥​ល្ងាច ដល់​ម៉ោង​១២​យប់ នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី ១៨-១៩ មីនា កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​កក្រើក នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

ពី​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ៨ យប់ មាន Carnival preferment ដែល​ជា​ការ​សម្តែង ក្បាច់​រាំ​ដ៏​អស្ចារ្យ ពី​អ្នក​រាំ​ដ៏​សង្ហារ និង​ស្រស់​ស្អាត ចំនួន​២០​រូប ជាមួយនឹង​សម្លៀក​បំពាក់ និង​ការ​តុបតែង គួរ​ឲ្យ​ទាក់ទាញ បែប​អ្នក​លំហែរ​តាម​ឆ្នេរ​ខ្សាច់ ហើយ​ក៏​មាន​សម្តែង ការ​ព្រួស​ភ្លើង បង្វិល​កង​ភ្លើង​។ ទន្ទឹម​នឹង​នោះ ភ្ញៀវ​ទាំងអស់ អាច​ចូលរួម​លេង​ហ្គេ​ម​បាល់ទះ​, បោះ​កូន​បាល់ ចូល​ធុងសាំង ដើម្បី​ទទួល​បាន​រង្វាន់ ពី​ស្រា​បៀរ ANCHOR​។

បន្ទាប់​មក ភ្ញៀវ​ទាំងអស់ ក៏​បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ នូវ​ការ​ប្រគំ​តន្ត្រី ដែល​រៀបចំ​ដោយ ក្រុមហ៊ុនស្រា​បៀរ ANCHOR ដែល​មាន​វត្តមាន​តារា​ល្បី​ៗ ដូច​ជា លោក​ឆាយ វី​រៈ​យុទ្ធ​, លោក​ខាន់ ជេ​ម​ស៍​, អ្នក​នាង ពេជ្រ សោភា​, លោក ហ្សូ​ណូ​, លោក Step,​លោក ជី​ដេ​វី​ដ លោក​នី​កូ លោក​វង្ស ដា​រ៉ា​រតនា កញ្ញា​ឈិ​ន ម៉ា​និច្ច និង​លោក ឃី សុ​ឃុន ហើយ​អ្វី​ដែល​កាន់តែ អស្ចារ្យ លោក​អ្នក​នឹង​បាន​ជួប ជាមួយនឹង​តារាចម្រៀង មក​ពី​ព្រះរាជាណាចក្រ​ថៃ គឺ​លោក Nick Kunatip និង​លោក Bad Nongbew​។

ដោយឡែក អ្នកចូលរួម​ទស្សនា​ទាំងអស់ ទទួល​បាន​បទ​ពិសោធន៍​ថ្មី​បំផុត ជាមួយ ANCHOR BEACH CARNIVAL 2017 និង​ការ​ពិសា​ស្រា​បៀរ នៅ​លើ​ឆ្នេរ​ខ្សាច់ ដែល​មិន​ធ្លាប់​មាន​ពី​មុន នៅ​ភ្នំពេញ ព្រោះ​មានការ​ដាក់ តាំង​លក់​ស្រា​បៀរ ANCHOR ជាមួយ​តម្លៃ​សមរម្យ ហើយ​រាល់​ការ​ទិញ ៦​ដប ឬ ៦​កំប៉ុង លោក​អ្នក​នឹង​ទទួល​សន្លឹក​ឆ្នោត ១​សន្លឹក ដើម្បី​ដូរ​យក​រង្វាន់ មួក​, ឬ អាវយឺត​, វ៉ែនតា​, កន្សែង​បង់ក​, ស្បែកជើង​៕