សារអេឡិចត្រូនិច
បើ​ពស់​ចឹក​ត្រូវធ្វើ​ដូច​ម្តេច?


ការ​យល់​ដឹង​ពី​ការ​បង្ការ និង​ដោះស្រាយ​ពេល​ដែល​មាន​សត្វ​ខាំ ឬ​ចឹក គឺ​ពិតជា​ចាំបាច់​សម្រាប់​អ្នក​ខ្លាំង​ណាស់​។ ខាងក្រោម​នេះ គឺជា​ប្រការ​ដែល​អ្នក​គួរតែ​ស្វែង​យល់ នៅ​ពេល​ដែល​សត្វ​ពស់​ខាំ ឬ​ចឹក ៖

  • រក្សា​ស្ថានភាព​អោយ​នៅ​ធម្មតា និង​មិន​ស្លន់ស្លោ​ពេក​។
  • រក្សា​ដៃ​ឬ​ជើង​ដែល​ត្រូវ​ពស់​ចឹ​ង ឬ​ខាំ​អោយ​នៅ​ស្ងៀម​មួយ​កន្លែង ដើម្បី​ជៀសវាង​ជាតិ​ពិស កុំអោយ​មានការ​រីក​រាលដាល​ទៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។
  • យក​គ្រឿងអលង្ការ​ចេញ មុន​ពេល​ដែល​វា​ចាប់ផ្តើម​ហើម​។
  • រក្សា​ទីតាំង​ដែល​ត្រូវ​ពស់​ចឹក ឬ​ខាំ​គឺ​អោយ​នៅ​ក្រោម​កម្រិត​នៃ​បេះដូង​។
  • សម្អាត​មុខរបួស​ប៉ុន្តែ​មិន​ត្រូវ​អោយ​ប៉ះ​ទឹក​ទេ ហើយ​គ្រប​វា​ជាមួយនឹង​ក្រណាត់​ស្ងួត​ស្អាត​។
  • អប​វា ដើម្បី​កាត់​បន្ថយ​ចលនា​លើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក ប៉ុន្តែ ត្រូវ​ទុក​វា​អោយរ​លុង​ៗ​ដូច្នេះ វា​មិន​ធ្វើ​អោយ​រំខាន​ដល់​លំហូរ​ឈាម​រត់​។
  • កុំ​ស្អំ​ទឹកកក​។
  • កុំ​កាត់ ឬ​ចាក់​មុខរបួស​ឬ​ព្យាយាម​បឺត​យក​ពិស​ចេញ​។
  • កុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ឬ​អាល់កុល​។
  • កុំ​ព្យាយាម​ចាប់​ពស់​ដែល​បាន​ចឹក​អ្នក​នោះ​អោយ​សោះ តែ​ត្រូវ​ព្យាយាម​ចំណាំ​ពណ៌ និង​រូបរាង​របស់​វា​ដូច្នេះ​អ្នក​អាច​ពិពណ៌នា​ប្រាប់​គ្រូពេទ្យ​បាន ដែល​វា​អាច​នឹង​ជួយ​ដល់​ការ​ព្យាបាល​។

ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ឬ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ពស់​ចឹក​មាន ការ​ប្តូរ​ពណ៌ ឬ​ចាប់ផ្តើម​ហើម​ឬ​មានការ​ឈឺចាប់​ខ្លាំង​៕