សារអេឡិចត្រូនិច
បញ្ចប់​ការប្រកួត​កីឡា​បុរាណ សម័យ​ជើងឯក​ជាតិ ឆ្នាំ​២០១៧


ការប្រកួត​ចំបាប់​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ ដែល​រៀបចំ​នៅ​ខេត្តកំពង់ឆ្នាំង​នោះ បានបញ្ចប់​ហើយ កាលពីពេល​ថ្មីៗ​នេះ​។ នេះ​ជាការ​ប្រកួត​ទាំង​ចំបាប់​បូរាណ និង​ចំបាប់​សម័យ​។

​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​និយាយថា នេះ​ជា​លើកដំបូង​ហើយ ដែល​ការ ប្រកួត​ជើងឯក​ជាតិ ត្រូវបាន​រៀបចំ​តាម​ខេត្ត​បែបនេះ​។ មិន​តែ​លោក​អគ្គលេខាធិការ​បញ្ជា​ក់ទៀត​ថា នេះ​ជាការ​បំផុស​មួយ ដើម្បី​ឲ្យ​សមាគម​ក្លិប​តាម​បណ្ដា​ខេត្ត​ចូលរួម​អភិវឌ្ឍន៍​កីឡា​ចំបាប់ ដោយ​បបួលគ្នា​លេង​ទាំង​ចំបាប់​បូរាណ​ទាំង​សម័យ ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ ដើម្បី​មេដាយ​ជូន​ជាតិ​។​

​លោក​ក៏​ចាត់ទុកថា នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​របស់​សហព័ន្ធ ក្នុងការ​ស្វែងរក​យុវជន​វ័យក្មេង ដែលមាន​សមត្ថភាព យកមក​ធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ ក្នុងខណៈដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ចំបាប់ បុរាណ​-​សម័យ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំខេត្ត​កំពង់ឆ្នាំង ឆ្នាំ​២០១៧​នេះ ក្លឹប ភ្នំពេញ ទទួលបាន​ចំណាត់​លេខ​១ ដោយ​ឈ្នះ​មេដាយ​សរុប ១៥​គ្រឿង មាស​៧ ប្រាក់​៥ និង​សំរិទ្ធ​៣ លេខ​២​សមាគម​កីឡា​ចំបាប់​ក្រសួងមហាផ្ទៃ និង​លេខ​៣ សមាគម​កីឡា​ចំបាប់​បារមី​ម៉ឺន​ឯក ខេត្តកណ្តាល​៕