សារអេឡិចត្រូនិច
ថូ​នី ភូ​លី​ស គ្រោង​នឹង​វិល​ត្រឡប់មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ


លោក ថូ​នី ភូ​លី​ស (Tony Pulis) បាន​ក្លាយជា​បេក្ខភាព​នាំមុខគេ ក្នុង​ចូល​ដឹកនាំ​ក្លិប Swansea City ប្រសិនបើ​ក្រុមប្រឹក្សានាយក​បាត់បង់​ការអត់ធ្មត់​ជាមួយនឹង​លោក ផូ​ល ក្លេ​មិន (Paul Clement) ។​
​ ​​អនាគត​របស់ ក្លេ​មិន គឺ​អាស្រ័យ​លើ​ការយក​ឈ្នះ​ក្រុម Bournemouth ក្នុង​ទឹកដី ប៉ុន្តែ​ក្រុម Swansea ដឹង​ច្បាស់​ពី​ស្ថិតិ​របស់លោក ភូ​លិ​ស មិនដែល​ខ្ទាត​ចេញពី​ក​កំពូល​ទេ ក្នុងឋានៈ​ជា​អ្នកដឹកនាំ​។​
​ ​
​ក្លិប Swansea គឺជា​ក្លិប​តែមួយគត់​នៅក្នុង​ចំណោម​ក្លិប​បាត​តារាង​ទាំង​៥ នៅ​ព្រី​មី​ញ៉េ​លី​ក ដែល​មិនទាន់​ប្តូរ ថ្នាក់ដឹកនាំ​នៅ​រដូវ​កាល​នេះ ។ ប្រសិនបើ​បរា ជ័យ​នោះ វា​នឹង​ក្លាយជា​បរាជ័យ​លើក​ទី​៥ ជាប់​គ្នា សម្រាប់​ក្រុម​វ៉េ​ល​។ ពួកគេ​ចាញ់​៥​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​។​
​ ​
​លោក ភូ​លី​ស ប្រហែលជា​នៅ​ទំនេរ បន្ទាប់ពី​លោក​ត្រូវបាន​ក្លិប West Bromwich បណ្តេញចេញ​កាលពី ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​។​
​ ​
​លោក ក្លេ​មិន មិន​ជឿថា ការងារ​របស់លោក​អាស្រ័យ​លើ​ជ័យជម្នះ​លើ​ក្រុម Bournemouth នោះទេ ហើយ​ស្នើ​ឲ្យ​កូនក្រុម​របស់លោក​ពង្រឹង​ស្មារតី និង​ដោះស្រាយ​បរិយាកាស​នៅ​ពហុ​កីឡដ្ឋាន Liberty Stadium ។​
​ ​​លោក​បន្តថា “​ម្ចាស់​ក្លិប​គាំទ្រ​តួនាទី​របស់ខ្ញុំ​ពេញទំហឹង​។ ពួកគេ​មិន​សប្បាយ​ចិត្តនឹង​ការបង្ហាញ សមត្ថភាព​នេះ​។ នាយក​ក្លិប​ក៏​មិន​សប្បាយ​ចិត្តនឹង​ការបញ្ចេញ​សមត្ថភាព ខ្ញុំ​ក៏​ដូចគ្នា ហើយ​កីឡាករ ក៏​ដូចគ្នា​”៕