សារអេឡិចត្រូនិច
ត្រៀមខ្លួន​សប្បាយ​ជាមួយ​​ផ្សារ​កុងតឺន័រ​ធំ​ជាង​គេ ២០៤០ ថ្មី​នៅ​ល្ងាច​ថ្ងៃ​សុក្រ


"ផ្សារ​កុងតឺន័រ​២០៤០" ដែល​អាច​ចាត់ទុកជា​ផ្សារ កុងតឺន័រ​ដ៏​ធំ​ជាងគេ​មួយ​នៅ​ទីក្រុង​ភ្នំ​ពេញ បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​នៅក្នុង PUB Zone ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ ដោយ​រីករាយ​កម្សាន្ត​ជាមួយ​នឹង​ក្រុម​តន្ត្រី ព្រម​ទាំង​វត្តមាន​តារា​ច​ម្រៀង​ដ៏​ល្បី​ប្រចាំ ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​លោក G-Devith ផ្ទាល់​តែម្តង ។

កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ផងដែរ ក៏​នឹង​មាន​កម្មវិធី​ចាប់រ​ង្វាន់​ដើម្បី​រក​អ្នកឈ្នះរ​ង្វាន់ ទូរ​ស័ព្ទ Oppo F3 Plus ចំនួន​ពីររ​ង្វាន់ និង រ​ង្វាន់​ធំ​ទូរស័ព្ទ​ដៃ Iphone X មួយ​គ្រឿង​សម្រាប់​បង​ប្អូន ដែល​បាន​ចូលរួម​លេង​ហ្គេម​ថត​សែ​ល​ហ្វី​ជាមួយ រ៉ឺម៉ក​កង់​បី​របស់​ផ្សារ កុងតឺន័រ​២០៤០ និង ហ្គេម​ដូរ​ស៊ុម​ប្រូ​ហ្វាល់ Picture នៅក្នុង​ទំព័រ Facebook Page របស់​ផ្សារ​កុងតឺន័រ 2040​ផងដែរ ។

នៅ​ចុង​បញ្ចប់​កម្មវិធី ក៏​មាន​​ការ​ចាក់​ភ្លេង EDM ដើម្បី​ឲ្យ​បងប្អូន​ដែល​បាន​ចូលរួម បាន​រាំលេង​សប្បាយ​ទាំងអស់គ្នា ។ ផ្សារ​កុងតឺន័រ​២០៤០ មាន​តូប​កុងតឺន័រ​រហូតដល់ ៥០០ តូប ដែល​បែងចែក​ជា​4​ផ្នែក​ធំៗ​ដាច់ពីគ្នា មិន​មាន​ភាព​រញ៉េរញ៉ៃ ដែល​បែងចែក​ជា ផ្នែក​លក់​ទំនិញ ផ្នែក​លក់​ម្ហូបអាហារ​គ្រប់​ប្រភេទ​ ផ្នែក​ហាង​កាហ្វេ ហាង​កាត់សក់ ភោជនីយដ្ឋាន​ទំនើ​ប ដែល​មាន​បំ​ពាក់​ម៉ាស៊ីន​ត្រជាក់​ប្រកបដោយ​ផាសុកភាព និង​ផ្នែក​PUB ព្រម​ទាំង​កន្លែង កម្សាន្ត​ផ្សេងៗ​ដូចជា​រោងកុន​ជាដើម បើក​បម្រើជូន​ ២៤ម៉ោង​ដល់​បង​ប្អូន​ខ្មែរ ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​មក​ទទួល​ភាព សប្បាយរីករាយ ប្រកបដោយ​សុវត្ថិភាព ផងដែរ ។

នៅ​ថ្ងៃទី ១ ធ្នូ​នេះ ផ្សារ​កុងតឺន័រ​២០៤០ នឹង​បើក​ផ្នែក PUB Zone ជូន​ដល់​បង​ប្អូន​មក​កម្សាន្ត ក៏ដូចជា​មក​ភ្លក់​រសជាតិ​ស្រា ក្រឡុក​ឆ្ងាញ់ៗ ស្រា​បៀរ​ត្រជាក់ៗ និង​ម្ហូប​គ្រឿងក្លែម​ជាច្រើន​មុខ ក្នុង​តម្លៃ​សម​រ​ម្យ ។ បើ​និយាយ​ពី​កន្លែង​ចត​យាន​យ​ន្ត​វិញ ផ្សារ​កុងតឺន័រ​២០៤០ មាន​ទីធ្លា​ចត​យាន​យ​ន្ត​ធំ​ទូលាយ​អាច​ចតរ​ថយ​ន្ត បាន​ជាច្រើន​រយ​គ្រឿង​យ៉ាង​មាន​សុវត្ថិភាព និង សម្រួល​ការ​កកស្ទះ​បាន​យ៉ាងច្រើន ។ ផ្សារ​កុងតឺន័រ ២០៤០ មាន​ទីតាំង​ចំ​កណ្តាល​ទីក្រុង​នៅ​ទី​ប្រ​ជុំ​ជន ស្ថិត​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប អេអន​ម៉ល​ទី​១ និង​នៅ​ជិត​ទីក្រុង​កោះ​ពេជ្រ៕