សារអេឡិចត្រូនិច
ក្រសួងការបរទេសកម្ពុជា លុបលិខិតឆ្លងដែនការទូតរបស់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ៥៦រូប


ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា បានសម្រេចលុបលិខិតឆ្លងដែនការទូតរបស់អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៦រូប បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយតំណាង រាស្ត្រទាំង៥៦រូបនេះ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះជាអ្នកតំណាងរាស្ត្រនោះ។

ក្រសួងការបរទេស បានសម្រេចលុបលិខិតឆ្លងដែនការទូតរបស់អតីតតំណាងរាស្ត្រនេះ តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅម្ល៉េះ តែលិខិតនេះទើបនឹងទទួលបាននៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕

ខាងក្រោមគឺជាបញ្ជីឈ្មោះរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវលុបលិខិតឆ្លងដែន និងទិដ្ឋាការការទូត៖