សារអេឡិចត្រូនិច
៣​កន្លែង​ដែល​ពេញ​និយម​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​!!


បើ​និយាយ​ពី​​ពេល​វេលា​គឺ​ថា​ដើរ​លឿន​ទៅ​មុខ​ណាស់​​​ មួយ​ភ្លែត សោះ​ជិត​​ដាច់​ឆ្នាំ​ទៀត​ហើយ​។ ​អញ្ចឹង​​គួរ​ណាស់​តែ​រក​ពេល​វេលា​ល្អ​ៗ ​សម្រាប់​ខ្លួន​ឯង​សម្រាក​ខ្លះ​។ តើ​គួរ​តែ​ទៅ​ទីកន្លែង​​ណា​ដែរ​ទៅ? ពេល​វេលា​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​​ ដ៏​អស្ចារ្យ​ ក៏​គួរ​តែ​រក​ទី​តាំង​ណា​ដែល​មាន​ភាព​រ៉ូមេនទិច​សម្រាប់​ខ្លួន​ឯង​ដែរ​។ ក្នុង​ចំណោម​៣​កន្លែង​ខាង​ក្រោម​នេះ​ ជា​កន្លែង​ដ៏​អស្ចារ្យ​​ណាស់ សម្រាប់​អ្នក​ដែល​នឹង​ត្រៀម​សម្រាប់​ការ​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​ចាស់​ ហើយ​ក៏​ជា​កន្លែង​ពេញ​និយម​ផង​ដែរ​។​

១.​ Countdown ​នៅ​ខេត្ត​មណ្ឌលគីរី

​​​អាកាសធាតុ​ត្រជាក់​ក្រោម​ជំនោរ​និទាឃៈរដូវ​ អង្គុយ​មុខ​ភ្លក់​ភ្លើង​ ជាមួយ​មិត្តភ័ក្ដិ ឬ​ក៏​ជាមួយ​នឹង​មនុស្ស​សំខាន់ រង​ចាំ​វេលា​រាប់​ថយ​ក្រោយ​ជាមួយ​នឹង​គ្នា គឺ​ជា​ពេល​វេលា​និង​ទីកន្លែង​ដ៏​ល្អ​បំផុត​ដែល​មិន​ចង់​ឲ្យ​រំលង​ផុត​។​

២.​ មាត់​សមុទ្រ​ក្រុង​ព្រះសីហនុ​

វា​ជា​កន្លែង​ដែល​ពិសេស​ហើយ​សម្បូរ​អ្នក​ទៅ​កម្សាន្ត​ទៀត​នៅ​ថ្ងៃ​ ឆ្លង​ឆ្នាំ​នោះ​ ប្រសិន​បើ​អ្នក​​មិន​កក់​កន្លែង​ស្នាក់​នៅ​ទេ​​ ប្រាកដ​ជា​គ្មាន​កន្លែង​ស្នាក់​នៅ​ជា​មិន​ខាន​នោះ​ទេ។

៣. សៀមរាប​

​តំបន់​ Pub Street អ្នក​ណា​ខ្លះ​ដែល​ថា​ខក​ខាន​មិន​ចូល​រួម​រាត្រី​ឆ្លង​ឆ្នាំ​នៅ​ទី​នោះ​? តន្ត្រី​កន្ត្រាក់​អារម្មណ៍​ និង​រាំ​កម្សាន្ត​​សប្បាយ​ ស្រែក​ហ៊ោកញ្ជ្រៀវ ​រង់ចាំ​ម៉ោង​នោះ​។

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ទៅ​កន្លែង​ណា​នោះ​ ក៏​អាច​នៅ​ផ្ទះ​ជប់លៀង​ឆ្លង​ឆ្នាំ​ជាមួយ​នឹង​គ្រួសារ​បាន​ដែរ​។