សារអេឡិចត្រូនិច
បុរស​ចម្លែក​ ងូត​ភក់​កម្អែល​ភ្នំ​ភ្លើង​សម្រាប់​ពិធី​លាង​ជម្រះ​របស់​ហិណ្ឌូ


រូប​ថត​ជា​ច្រើន​របស់​បុរស​ជន​ជាតិ​បាលី​ម្នាក់​ឈ្មោះ Jero Kuncir Gimba lដែល​កំពុង​ងូត​ភក់​កម្អែល​ភ្នំ​ភ្លើង​ហូរ​ចុះ​ពី​ភ្នំ Agung ត្រូវ​បាន​បង្ហោះ​ដោយ​គណនី Facebook មួយ​ឈ្មោះ Putu Artini កាល​ពី​ថ្ងៃ​អង្គារ ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

រូប​ថត​ទាំង​នោះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​រូប​នេះ កំពុង​ធ្វើ​ពិធី "Melukat” ដែល​ហៅ​ថា​ពិធី​លាង​ជម្រះ​ខ្លួន​របស់​សាសនា​ហិណ្ឌូ។ បុរស​រូប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ងូត​ទៅ​ក្នុង​ភក់​ស្ទើរ​តែ​ផុត​ក្បាល និង​អណ្ដែត​ខ្លួន​ទៅ​ក្នុង​ភក់​។

បុរស​ជន​ជាតិ​បាលី​រូប​នេះ​បាន​និយាយ​ថា​ ខ្លួន​ត្រូវបានព្រលឹង​នៃ​សាសនា​បង្ខំ​ឲ្យ​​ងូត​ក្នុង​លំហូរ​នៃ​ទឹក​ទន្លេ Unda ក្នុង​ដែន​ដី Klungkung ប្រទេស​ឥណ្ឌូណេស៊ី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ហាម​ប្រាម​មួយ​មិន​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ចូល​ជិត​ទន្លេ​ដែល​នៅ​ជុំវិញ​ភ្នំ​ភ្លើង ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​អាច​កួច​យក​មនុស្ស​កប់​ចូល​ទៅ​ក្នុង​ភក់​បាន​យ៉ាង​លឿន​បំផុត៕

ប្រភព៖ Coconut