សារអេឡិចត្រូនិច
Sony​ ​ចេញ​មេម៉ូរី​កាត​ជំនាន់​ថ្មី​ ​១​ ​វិនាទី​ចម្លង​ទិន្នន័យ​បាន​ជាង​ ​៥០០MB


ដើម្បី​បំពេញ​ចិត្ត​អ្នក​ថត​រូប​កម្រិត​ជំនាញ​ ​ដែល​ត្រូវ​កា​មេម៉ូរី​ទំហំ​ធំ​ ​អាច​ចម្លង​ទិន្នន័យ​បាន​លឿន​ ​ហើយ​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង​នោះ​ ​Sony​ ​ទើប​បញ្ចេញ​មេម៉ូរី​កាត​ប្រភេទ​ ​CFast 2.0​ ​ដែល​មាន​សមត្ថភាព​អាច​ឆ្លើយ​តប​ទៅ​កាន់​តម្រូវ​ការ​ខាង​លើ។

CFast 2.0​ ​ផលិត​ចែក​ចេញ​ជា​ ​៣​ ​ជម្រើស​ ​ដូច​ជា​ម៉ូដែល​អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB, ៦៤GB​ ​និង​ ​១២៨GB​ ​ហើយ​ទាំង​បី​ម៉ូដែល​នេះ​សុទ្ធតែ​មាន​សមត្ថភាព​អាច​ចម្លង​ទិន្នន័យ​ចូល​ ​(Write)​ ​ប្រមាណ​ ​៥១០MB​ ​ក្នុង​មួយ​វិនាទី​ ​និង​ចម្លង​ទិន្នន័យ​ចេញ​ ​(Read)​ ​បាន​ប្រមាណ​ ​៥៣០MB​ ​ក្នុង​មួយ​វិនាទី។

Sony​ ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​Cfast 2.0​ ​គឺ​ជា​ផលិតផល​ដែល​អ្នក​ថត​វីដេអូ​​ប្រភេទ​ ​4K​ ​មិន​អាច​ខ្វះ​បាន​ ​ហើយ​មេម៉ូរី​ប្រភេទ​នេះ​នឹង​ចេញ​លក់​នៅ​ដើម​ឆ្នាំ​ ​២០១៨​ ​ជា​មួយ​តម្លៃ​ ​(បរទេស)៖

  • ១២០​ ​ដុល្លារ​ ​ម៉ូដែល​ ​៣២GB
  • ២០០​ ​ដុល្លារ​ ​ម៉ូដែល​ ​៦៤GB
  • ៣៥០​ ​ដុល្លារ​ ​ម៉ូដែល​ ​១២៨GB

ប្រភព៖ petapixel