សារអេឡិចត្រូនិច
Samsung ឈានមុខគេ ក្នុងទីផ្សារតំបន់អាស៊ីអគ្នេយ៍ សម្រាប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ


នៅពេលធ្វើការវិភាគទៅលើតម្រូវការ របស់អតិថិជននៅអាស៊ីអាគ្នេយ៍ទាក់ទង នឹងម៉ាស៊ីនបោកគក់ក្រុមហ៊ុន Samsung បានដឹងថាអ្នកប្រើប្រាស់ជាច្រើន តែងតែចង់បានវិធីសាស្រ្តណាមួយ ដើម្បីបន្ថែមសម្លៀកបំពាក់របស់ខ្លួន នៅពេលម៉ាស៊ីនបោកគក់ចាប់ផ្ដើមដំណើរការ។ ដោយឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់ម៉ាស៊ីនបោកគក់ AddWash ត្រូវបានបំពាក់ជាមួយនឹងបង្អួចតូចមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការថែមសម្លៀកបំ ពាក់ដែលពួកគេ បានភ្លេចនៅពេលម៉ាស៊ីនកំពុងដំណើរការ។

ជាលទ្ធផលម៉ាស៊ីនបោកគក់ AddWash បានក្លាយជាផលិតផលដែលមានការពេញនិយមខ្លាំងបំផុត។ លើសពីនេះ ទៅទៀត AddWash ក៏បានចូលរួមការប្រកួតពានរង្វាន់ ក្នុងការរចនាប្រចាំឆ្នាំនៅប្រទេសសឹង្ហបុរី ហើយក៏បានឈ្នះ ពានរង្វាន់ «ErgonomicDesign Award» ផងដែរ។ នេះបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនសាមសុង ត្រូវបានអតិថិជន និយមចូលចិត្តជាច្រើន និងជាម៉ាកយីហោដែលពេញនិយមបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មុខងារតម្រូវតាមការរស់នៅ របស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីអគ្នេយ៍ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចជឿជាក់ថា ការយល់ដឹងពីវប្បធម៌ និងរបៀបរស់នៅពិតជាសំខាន់ សម្រាប់ការបង្កើតផលិតផល និងសេវាកម្មដែលល្អបំផុត ឧទាហរណ៍ ដូចជាផលិតផលនិងបច្ចេកវិទ្យាមួយចំនួន របស់ក្រុមហ៊ុន Samsung៖

បច្ចេកវិទ្យា Twin Cooling System TM ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការ របស់អតិថិជននៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលជាកន្លែងសម្បូរទៅដោយម្ហូបអាហារ ជាពិសេសបន្លែពណ៌បៃតង។

ប្រព័ន្ធ Twin Cooling SystemTM របស់ Samsung ដែលអាចគ្រប់គ្រង និងបែងចែកភាពត្រជាក់ក៏ដូចជាក្លិនម្ហូប អាហារដាច់ដោយឡែកពីគ្នាដែលធានាបានថា ទឹកកកនឹងមិនមានក្លិននោះទេ។វាក៏ពង្រីកបន្ថែមនូវកន្លែងបង្កកដែល ជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដូច្នេះហើយទើបធ្វើឲអតិថិជន មានការពេញចិត្តនិងបង្កើនការលក់យ៉ាងខ្លាំង។

ចំណែកម៉ាស៊ីនត្រជាក់ Wind-Free TM ជាម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ របស់ Samsungដែលបំពាក់ដោយ បច្ចេកវិទ្យា Wind-Free TM ដែលអាចធ្វើឲ្យបរិយាកាសនៅខាងក្នុងផ្ទះ របស់អ្នកត្រជាក់បានល្អដោយមិនលាយឡំ ជាមួយនឹងខ្យល់អាកាសនៅខាងក្រៅ។ ផលិតផលដ៏ទំនើបនេះត្រូវបានរចនាឡើង ស្របតាមតម្រូវការរបស់អតិថិជន នៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកសិក្សាដឹងមុនពីតម្រូវការរបស់អ្នកប្រើប្រាស់ សម្រាប់ថ្ងៃអនាគត ដើម្បីរក្សាបរិស្ថានវប្បធម៌ និងរបៀបរស់នៅរបស់ អ្នកប្រើប្រាស់ ក្នុងតំបន់នីមួយៗក្រុមការងារសាមសុង ក៏បានគិតទុកមុនពីរបៀបនៃការរស់នៅ នាពេលអនាគតនិង បង្កើតឱកាសសម្រាប់ការបង្កើតថ្មីផងដែរ។

ស្របតាមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពច្នៃប្រឌិត ប្រកបដោយអត្ថន័យទៅដល់ជីវិតប្រចាំថ្ងៃ របស់អតិថិជន Samsung នឹងបន្តស្វែងរកដំណោះស្រាយ ដែលប្រសើរដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួន ស្របតាមតម្រូវការនៃ តំបន់នីមួយៗ ជុំវិញពិភពលោក៕