សារអេឡិចត្រូនិច
សមាជិកសភារដ្ឋកាលីហ្វរញ៉ា «នឹងលាលែងចេញពីតំណែង» ក្រោយរងការចោទប្រកាន់


វ៉ាស៊ីនតោន៖ សមាជិកសភានៃរដ្ឋកាលីហ្វរញ៉ា លោក Raul Bocanegra បានប្រកាសថា លោកនឹងលាលែង​ពីតំណែង​ជា​បន្ទាន់ ក្រោយពីមាន​​ការចោទប្រកាន់​ដោយឥតភស្តុតាង​មកលើរូប​លោក ពាក់ព័ន្ធនឹងរឿង​បៀតបៀន​កេរ្តិ៍ខ្មាស។ នេះបើតាម​ការចេញ​ផ្សាយ​ចេញដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Bocanegra ដែលជាអ្នកនយោបាយ​ដ៏លេចធ្លោ​មួយរូប មកពីគណបក្ស​ប្រជាធិបតេយ្យ នៅក្នុងសភាថ្នាក់​រដ្ឋ នៃរដ្ឋកាលីហ្វរ​ញ៉ា​របស់​សហរដ្ឋអាមេរិក ហើយ​លោក Raul Bocanegra បានក្លាយជា​អ្នកនយោបាយ​ដំបូងបំផុត ដែលដើរចេញពី​មុខតំណែង នៅ​ចំកណ្តាលទី​នៃការផ្ទុះឡើង​នូវរឿងអាស្រូវ​ផ្លូវភេទ។

គួរជម្រាបថា ពីដំបូង​ឡើយ លោក Bocanegra ធ្លាប់បាន​ប្រកាសថា លោកនឹង​ចុះចេញពី​តំណែងនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨​ ឯណោះ​ទៅវិញទេ បន្ទាប់ពីមាន​សេចក្តីរាយការណ៍​ ​អំពីការចោទ​ប្រកាន់មួយ​ចំនួន ទាក់ទិននឹង​អំពើបៀតបៀន​កេរ្តិ៍ខ្មាស ចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន Los Angeles Times កាលពី​សប្តាហ៍មុន៕