សារអេឡិចត្រូនិច
កូរ៉េខាងត្បូងព្រមានកូរ៉េខាងជើង មិនឲ្យបំពានកិច្ចព្រមព្រៀងយុទ្ធសន្តិភាពជាថ្មីម្តងទៀត


សេអ៊ូល៖ នៅក្នុងខែវិច្ឆិកានេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបំពានកិច្ចព្រមព្រៀងយុទ្ធសន្តិភាព ដោយយោធាកូរ៉េ ខាងជើងបានបាញ់ និងបង្កឱ្យយោធារបស់ខ្លួនម្នាក់រងរបួស ខណៈដែលទាហានរូបនេះលួចរត់គេចចេញពីដែនដីកូរ៉េ ខាងជើងដោយឆ្លងកាត់បន្ទាត់ព្រំដែន ហេតុនេះទើបកូរ៉េខាងត្បូងបានចេញសេចក្តីព្រមានមិនឲ្យមានការបំពានកិច្ច ព្រមព្រៀងនេះជាថ្មី នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ទាហានដែលលួចរត់គេចខ្លួនរូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែត្រូវបានជាសះស្បើយឡើងវិញ បន្ទាប់ពីការ សម្រាកព្យាបាលនៅមន្ទីរពេទ្យកូរ៉េខាងត្បូង។ ហេតុការណ៍នេះបានកើតឡើង ខណៈដែលភាពតានតឹងកើតមានរវាង រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ជាមួយនឹងអន្តរជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ យ៉ាងនេះក្តីប្រទេសកុម្មុយនីសមួយ នេះមិនបានឆ្លើយតបវិញជាផ្លូវការទាក់ទងការរត់គេចខ្លួនរបស់ទាហានខាងលើ នៅតាមបន្ទាត់ព្រំដែនដ៏រសើបនេះ ឡើយ។

សូមជម្រាបថា ទាហានកូរ៉េខាងជើងម្នាក់បានរត់ឆ្លងកាត់បន្ទាត់ព្រំដែនទៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយវីដេអូត្រូវបានចេញផ្សាយដោយមេបញ្ជាការយោធាអង្គការសហប្រជាជាតិក្នុងទីក្រុង សេអ៊ូល បង្ហាញពីការបំពានបទឈប់បាញ់ពីសំណាក់ដ្ឋាភិបាល ក្រុងព្យុងយ៉ាង ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើ ឡើងក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣៕