សារអេឡិចត្រូនិច
ព្រះអង្គម្ចាស់ Harry គ្រោងនិងរៀបការជាមួយតារាសម្តែងអាមេរិក Meghan Markle​ ២០១៨


ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស និងតារាសម្តែងអាមេរិកអ្នកនាង Meghan Markle បានភ្ជាប់ពាក្យជា មួយគ្នាដោយគ្រោងនឹងរៀបការនៅនិទាឃរដូវឆ្នាំ២០១៨ខាងមុខ។

​គូស្នេហ៍ដែល​បាន​ណាត់​ជួបគ្នា​តាំងពី​រដូវក្តៅ​ឆ្នាំ ២០១៦ នេះបាន​ញញឹម​ទាំង​ព្រមនៅពេល​ពួកគេ​ថតរូប​នៅ​ខាងក្រៅ​ដំណាក់​កេ​ន​ស៊ី​ង​តុ​ន នៅ​ទីក្រុង​ឡុង​ដ៍ ជាទី​ដែល​ពួកគេ​នឹង​រស់នៅ​ជាមួយគ្នា​។​

នាង​ Meghan Markle ដែល​ពាក់អាវ​សមាន​ខ្សែក្រវាត់ បាន​កាន់​ដៃ​របស់​ព្រះអង្គម្ចាស់​Harry ខណៈដែល​ពួកគេ​បានបង្ហាញ​ខ្លួន​មួយ​ភ្លែត​សម្រាប់​សារព័ត៌​មាននៅ​សួនច្បារ Sunken Garden របស់​ព្រះបរមរាជវាំង ហើយ​បានបង្ហាញ​ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ​របស់​នាង​។​