សារអេឡិចត្រូនិច
យន្តហោះ​ចម្បាំង ​និង​យន្តហោះ​ស៊ើបការណ៍​ចិន ​ហោះ​កាត់​កោះ​តៃវ៉ាន់ និង ជប៉ុន​


យន្តហោះ​ទម្លាក់​គ្រាប់បែក ​H-6K​ ច្រើន​គ្រឿង​របស់​ចិន ដោយ​រួមទាំង​យន្តហោះ​ស៊ើបការណ៍​Tu-154MD ​បាន​ហោះ​ទៅជិត​ច្រក​សមុទ្រ​មី​យ៉ា​កូ កាលពី​ចុង​សប្តាហ៍​នេះ ដោយបាន​នាំឱ្យ​ជប៉ុន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​។​

​ក្នុងអំឡុងពេល​ឧបទ្ទវហេតុ​មុនៗ គឺ​នៅពេលដែល យន្តហោះ​កងទ័ពអាកាស​ចិន​បាន​ហោះចូល ក្នុង​ដែនអាកាស​របស់​ជប៉ុន​កាលពី​ខែកក្កដា​នោះ ក្រសួងការពារជាតិ​ចិន​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ” មិនគួរ​មានការ​ភ័យ ខ្លាច​ពេក​នោះទេ ” ហើយ​ថា ” វា​នឹងមាន​ផល​ល្អ​នៅពេល ដែល​ពួកគេ​ថ្នឹក​នឹង​ការប្រើប្រាស់​វា ” ។​

​ច្រក​សមុទ្រ​មី​យ៉ា​កូ​នេះ គឺ​ស្ថិត​រវាង​កោះ​មី​យ៉ា​កូ​និង កោះ​អូ​គី​ណា​វ៉ា​របស់​ជប៉ុន និង​ភាគ​ឦសាន​នៃ​កោះ​តៃវ៉ាន់​ដែលជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ដែល​រដ្ឋាភិបាល​ក្រុប​ប៉េកាំង​ទទូចថា​ជា​កម្មសិទ្ធិ​ទឹកដី​របស់​ចិន​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​កាលពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ថា វា​ជា​លើកទីមួយ​ហើយ​ដែល​យន្តហោះ​កងទ័ព អាកាស​ចិន​បាន​ហោះហើរ​ទៅជិត​កោះ​តៃវ៉ាន់ ចាប់តាំងពី​សមាជជាតិ​របស់​បក្ស​ចិន​នៅ​ទីក្រុង​ប៉េកាំង ដែល​បានបញ្ចប់ កាលពី​ថ្ងៃទី​២៤ ខែតុលា​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា កងទ័ព​តៃវ៉ាន់ “​បាន​ឃ្លាំមើល​ការធ្វើ​សមយុទ្ធ​ដោយ​យន្តហោះ​យោធា​ចិន ដោយ ” ផែ្អ​កលើ​ច្បាប់ទម្លាប់​” ហើយនឹង​គោរព​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​៕