សារអេឡិចត្រូនិច
រោងចក្រ​ដួលរលំ​នៅ​ឥណ្ឌា​ ៣​នាក់​ស្លាប់​និង​២០​នាក់​ទំនង​ជាប់​ខ្លួន​ខាងក្នុង


ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​រោងចក្រ​មួយ​បាន​ដួលរលំ​។ ក្រុម​អ្នក​សង្គ្រោះ​កំពុង​ព្យាយាម​សង្គ្រោះ​ពួក​អ្នក​នៅរស់​ដែលជា​ប់​នៅក្រោម​គំនរ​បាក់បែក​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​២០​វិច្ឆិកា អគ្គិភ័យ​បានកើត​ឡើង​នៅ​រោងចក្រ​នេះ នៅ​ទីក្រុង​លូ​ដាយ​អាណា (Ludhiana)​។

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣​នាក់​ដោយ​រួមទាំង​អ្នក​ពន្លត់ភ្លើង​ម្នាក់​បាន​ស្លាប់ និង មនុស្ស​២០​នាក់​ផ្សេងទៀត​បានជា​ប់​ខ្លួន​នៅក្រោម​បំណែក​បាក់បែក បន្ទាប់ពី​រោងចក្រ​ផលិត​ជ័រ​ប្លា​ស្ទិ​ក​កម្ពស់​៤​ជាន់​នេះ មាន​ភ្លើង​ឆាបឆេះ​ហើយ​បាន​ដួលរលំ​៕