សារអេឡិចត្រូនិច
​អគ្គិភ័យឆាបឆេះ​ប្លុក​ផ្ទះល្វែង​មួយ​នៅ​ទីក្រុង​ប៉េ​កាំង មនុស្សស្លាប់១៩នាក់ និងច្រើននាក់ទៀតរងរបួស


សេចក្តីរាយការណ៍​បាន​និយាយថា​អគ្គិភ័យ​បាន​ឆាបឆេះ​ប្លុក​ផ្ទះល្វែង​មួយ​នៅ​សង្កាត់​មួយ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ប៉េកាំង ដោយបាន​សម្លាប់​មនុស្ស​១៩​នាក់ និង​៨​នាក់​បាន​រងរបួស​។​ ​អគ្គិភ័យ​នេះ​បាន​កើតឡើង​សង្កាត់​ដា​ស៊ី​ង នៅ​ទីក្រុង​បេ​កាំ​ង កាលពី​ថ្ងៃអាទិត្យ ទី​១៩ វិច្ឆិកា​។

​ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​ចំណាយពេល​ជាង​៣​ម៉ោង​ទើប​អាច​ពន្លត់​អគ្គិភ័យ​នេះ​បាន ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​មិនទាន់​បានដឹង​នៅឡើយ​ទេ​។ ប៉ុន្តែ ប៉ូលិស​ក្រុង​ប៉េកាំង​បាន​និយាយថា ពួកគេ​បាន​ចាប់​ជនសង្ស័យ​មួយចំនួន​។​

​អង្គភាព​ពន្លត់​អគ្គិភ័យ​បាន​និយាយថា មនុស្ស​មួយចំនួន​ក្នុងចំណោម​អ្នក​ដែល​បាន​ជាប់​នៅ​ខាងក្នុង​អគារ​នោះ​ត្រូវបាន​សង្គ្រោះ​ហើយ​នាំទៅ​កាន់​មន្ទីរពេទ្យ​៕