សារអេឡិចត្រូនិច
អាមេរិក​និង​ជប៉ុន ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ ចំពេល​​តានតឹង​នៅ​កូរ៉េខាងជើង​


ជប៉ុន​និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​សមយុទ្ធ​កងទ័ពជើងទឹក​រួម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែវិច្ឆិកា​ដើម្បី​បង្ហាញ​កម្លាំង​ចំពោះ​កូរ៉េខាងជើង​ដែលមាន​មហិច្ឆតា​នុយក្លេអ៊ែរ ដែល ត្រូវបាន​លើកឡើង​មក​ជជែក​ពិភាក្សា​ដោយ​ប្រធានាធិបតី​អា​មេ​រិ ដូ​ណា​ល់ ត្រាំ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី កាលពីពេល​ថ្មីៗ​នេះ​។​

​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា សមយុទ្ធ​រយៈពេល​១០​ថ្ងៃនេះ​ប្រព្រឹត្តទៅ​នៅ​ដែនទឹក​ជុំវិញ​កោះ​អូ​គី​ណា​វ៉ា​នៅ​ប្រទេស​ជប៉ុន​ភាគខាងត្បូង​។ សមយុទ្ធ​នេះ​ត្រូវបាន​ចូលរួម​ដោយ​កងទ័ព​អាមេរិក​ចំនួន​១៤.០០០​នាក់ នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan មួយគ្រឿង និង​នាវា​ពិឃាត​ចំនួន​៣ គឺ​នាវា USS Stethem នាវា USS Chafee និង នាវា USS Mustin ដែល​ស្ថិតនៅក្នុង​ចំណោម​នាវាច​ម្បាំ​ង​ផ្សេងទៀត​។​

​កូរ៉េខាងជើង​ដែល​បាន​បង្កើត​ភាព​តានតឹង​ក្នុង​តំបន់​ដោយ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បាន​ហៅ​ការធ្វើ​សមយុទ្ធ​យោធា​នេះ​ថា​ជាការ​ហាត់​សម​ដើម្បី​ត្រៀម​ធ្វើការ​ឈ្លានពាន ។​

​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយថា សមយុទ្ធ​ប្រចាំ​ឆ្នាំនេះ“​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្កើន​ការត្រៀមខ្លួន​ការពារ​និង​ជា​ប្រតិបត្តិ​ការរួម​របស់​ក​ង​កម្លាំង​ជប៉ុន​និង​អាមេរិក ​តាមរយៈ​ការហ្វឹកហាត់​ក្នុង​ប្រតិបត្តិការ​អាកាស​និង​សមុទ្រ​”​។​

​ការធ្វើ​សមយុទ្ធ​នេះ បាន​កើតឡើង​បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចំនួន​៣​គ្រឿង​បានធ្វើ​សមយុទ្ធ​រួមគ្នា​ដ៏​កម្រ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច ដែល​បាន​ចូលរួម ដោយ​ដាច់ដោយឡែក​ពីគ្នា ដោយ​កង​នាវា​ជប៉ុន​និង​នាវាចម្បាំង​កូរ៉េខាងត្បូង កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​៕