សារអេឡិចត្រូនិច
កូរ៉េខាងត្បូង​ផ្អាក​ការប្រឡង​ចូល​សាក​វិទ្យាល័យ​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​


​កាលពី​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា កូរ៉េខាងត្បូង​បាន​ផ្អាក​ការប្រឡង​ចូល​សាក​វិទ្យាល័យ​ប្រចាំឆ្នាំ​របស់ខ្លួន​ចំនួន​មួយ​សប្តាហ៍ បន្ទាប់ពី​មានការ​រញ្ជួយ​ដី​ដ៏​កម្រ​កម្លាំង​៥,៤​រិ​ច្ឆ​ទ័​រ ដែល​បាន​រញ្ជួយ​ញ័រ​ប្រទេស​នេះ ដោយ​អង្រួន​អគារ​និង​បង្ក​ការខូច ខាត ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ទេ​។​ ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ទីក្រុង​ប៉ូ​ហាំង​កាលពី​ថ្ងៃ​ពុធ​។​

​លោក គីម សាង កុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​និយាយថា ការប្រឡង​ចូល​សាកលវិទ្យាល័យ ដែល​ត្រូវ​បានគ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ថ្ងៃទី​១៦​ខែវិច្ឆិកា​) នឹង​ត្រូវបាន​ពន្យារពេល ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះ​។

​នេះ​ជាការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​លើក​ទី​២​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ប្រទេស​នេះ​។​

​លោក គីម សាង កុន បាន​និយាយថា ការប្រឡង​នេះ នឹង​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ​ខែវិច្ឆិកា ២០១៧​៕