សារអេឡិចត្រូនិច
​រថយន្តក្រុង​២​គ្រឿង​ ត្រូវប៉េអឹម​ខេត្ត​ចាប់​​ប្រគល់​ឳ្យ​មេព្រៃ​


​បាត់ដំបង​៖ ​អនុវត្តតាម​បទបញ្ជា​និង​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ មាស សុវណ្ណ​ មេបញ្ជាការ​កងរាជ អាវុធហត្ថ​​ខេត្តបាត់ដំបង​កាលពី​យប់​ថ្ងៃទី​១២​ខែវិច្ឆិកា​រហូតដល់​ម៉ោង​១២​:​៣០​ រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១៣​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។

កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ឃាត់​ត្រួតពិនិត្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​យីហោ ​វីរៈ ​ប៊ុន​ថាំ​ ចំនួន​២​គ្រឿង ​រកឃើញ​សត្វព្រៃ​ខុសច្បាប់​ចំនួន​៦​ប្រភេទ ​ទម្ងន់​ជាង​៤២២​គីឡូក្រាម ​ច្រក​ក្នុង​កេស​ក្រដាស​ការុង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ​ហើយ​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​យកទៅ​ចាត់ការ​តាមច្បាប់​ព្រៃឈើ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ មាស សុវណ្ណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឳ្យ​ដឹងថា​ បុរស​សង្ស័យ​ទាំង​៥​នាក់​មាន​១.​ឈ្មោះ ​អ៊ឹម សុជា​ អាយុ​៣៥​ឆ្នាំ​(​អ្នកបើកបរ )​។​២.​ឈ្មោះ​ ប៉ុ​ម សាវុន ​អាយុ​២៥​ឆ្នាំ​(​អ្នកបើកបរ ៣​.ឈ្មោះ​សឿង រដ្ឋា​​ អាយុ​២០​ឆ្នាំ​(​ព្រូឡាន​) ៤.​ឈ្មោះ​ សៀង ហ៊ុន​សុជា ​អាយុ​២០​ឆ្នាំ​(​ព្រូឡាន​)​ និង​៥​.ឈ្មោះ​ ផូ ហន​ អាយុ​៦០​ឆ្នាំ​(​ម្ចាស់​សត្វព្រៃ​)​។​
​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ​រថយន្ត​រថយន្តក្រុង​ដឹក​អ្នកដំណើរ​២​គ្រឿង​របស់​ក្រុមហ៊ុន ​វីរៈ ប៊ុន​ថាំ​ ពាក់​ស្លាក​លេខ​​ភ្នំពេញ ​3C3901 ​និង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​កោះកុង​ 3A0492 ​។​

​សត្វព្រៃ​៦​ប្រភេទ​មាន ​១.​សត្វ​អណ្តើ​ករស់​ចំនួន​៣​ការុង​ និង​២.​កេស​ទម្ងន់​សរុប​ ២៤០​គីឡូក្រាម ​២.​សត្វ​ក​ន្ទា​យ​រស់​ចំនួន​៤កេស​ ទម្ងន់​៩៥,៥​គីឡូក្រាម ៣.សត្វ​ពស់វែក​រស់​១​កេស​ ទម្ងន់​២៧​គីឡូក្រាម ៤.​សត្វ​ពស់​ចាន់​ល្មម​១​កេស​ទម្ងន់​១៤​គីឡូ​​ក្រាម ៥.​សត្វ​ប្រ​វ៉ឹ​ក​ និង ​៦.​សត្វ​ត្រកួត​ងាប់​ក្លាសេ​ចំនួន​១​កេស​ ទម្ងន់​៤៦​គីឡូក្រាម​ សរុប​ទាំងអស់​ចំនួន​៤២២,៥​គីឡូក្រាម​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ​ផូ​ ហន​ អាយុ​៦០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ​ដែលជា​ម្ចាស់​សត្វព្រៃ​ និង​តៃកុង​ឡាន​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា​ចំពោះ​រថយន្ត​ទី​១ ​ពាក់​ស្លាក​លេខ​កោះកុង​ 3A0492 ​បាន​ដឹក​

​សត្វព្រៃ​ចេញពី​ ភូមិ​កូនដំរី​ ឃុំ​គោក​និមិត្ត​ ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ ​មាន​ដឹក​សត្វ​អណ្តើក​រស់​ចំនួន​៣​កេស​ទម្ងន់​៨៨​គីឡូក្រាម​ និង​សត្វ​ក​ន្ទា​យ​រស់​ចំនួន​៤​កេស​ ទម្ងន់​៩៥,៥​គីឡូក្រាម​ ពស់​ចាន់​ល្មម​១​កេស​ ទម្ងន់​១៤​គីឡូក្រាម​​សត្វ​ប្រ​វ៉ឹ​ក​ និង​សត្វ​ត្រកួត​ងាប់​ក្លាសេ​ទឹកកក​ ទម្ងន់​៤៦​គីឡូក្រាម​ ជា​បញ្ញើ​ជន​មិន​ស្គាល់ឈ្មោះ​ដឹកយក​ទៅ​ភ្នំពេញ​។

​ចំណែក​រថយន្ត​ទី​២​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C3901​ ដឹក​សត្វ​អណ្តើ​ករស់​ចំនួន​៣​ការុង ​ទម្ងន់​១៦២​គីឡូក្រាម​ និង​សត្វ​ពស់វែក​រស់​ចំនួន​១​ការុង​ច្រក​ក្នុង​កេស ​ទម្ងន់​២៧​គីឡូក្រាម​។​សត្វព្រៃ​ទាំងនេះ​ដឹក​យកទៅ​ទម្លាក់​នៅ​ម្តុះ​គីឡូម៉ែត្រ​លេខ​៧ ​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់ថា​ ទាំង​រថយន្ត​ទាំង​ជនសង្ស័យ​៥​នាក់​និង​សត្វព្រៃ​ទាំងអស់​ត្រូវ​​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ប្រគល់ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​យកទៅ​ចាត់ការ​តាមច្បាប់​ព្រៃឈើ​ដោយមាន​ការចូលរួម​ពី​​ ​លោក​​ ​ប៉ង់​ចាន់​ ​សុ​យុ​ទ្ធា​រ៉ា​​ ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ចូលរួម​ផង​។​

ដោយឡែក​លោក​ទូច​អូន​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង​បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា​ក្នុង​ច្បាប់​ព្រៃឈើ​កាលណា​ដឹកជញ្ជូន​គ្មាន​លិខិត​អនុញ្ញាតិ​ជា​បទល្មើស​សត្វព្រៃ​។​

​ដូច្នេះ​ចំពោះ​ប្រភេទ​សត្វ​កម្រ​គឺ​ពិន័យ​ផង​និង​ជាប់ពន្ធនាគារ​ចន្លោះ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​រឹបអូស​វត្ថុតាង​។​ចំពោះ​សត្វ​សម្បូរ​និង​បង្គួរ​ គឺ​ពិន័យ​ជា​អន្តរកាល ​តែ​វត្ថុតាង​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​រួច​ដោះលែង​ទៅវិញ​។​ដោយឡែក​សត្វព្រៃ​ទាំងនេះ​សត្វ​ណា​ដែល​នៅរស់​គឺ​យកទៅ​លែង​នៅ​ព្រៃ​ធម្មជាតិ​វិញ​។​ចំណែក​សត្វ​ណា​ដែល​ងាប់​ត្រូវ​យកទៅ​កប់​ឬ​ដុត​បំផ្លាញចោល​៕