សារអេឡិចត្រូនិច
ទីប្រឹក្សា​ព្រះរាជវាំង​ជាន់ខ្ពស់របស់ថៃ ត្រូវបាន​ដកតំណែង


​ព្រះរាជវាំង​ថៃ​បាន​និ​យ​យា​ថា មន្ត្រី​ព្រះរាជវាំង​ជាន់ខ្ពស់​ថៃ​ម្នាក់​ត្រូវបាន​ដកចេញ​ពីមុខ​តំណែង ដោយសារតែ​ប្រព្រឹត្ត​រឿង “​អាក្រក់​” ដែល​រួម​មានការ​លួច​មាន​ទំនាក់ទំនង​ផ្លូវភេទ និង ការបង្ខំ​ឱ្យ​ស្រី​ស្នេហ៍​លួចលាក់​រំលូតកូន​ចេញ ។ នេះ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ចុងក្រោយ​បំផុត​ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ស្តេច​ថៃ​ថ្មី មហា វិ​ជ្ជ​រ៉ា​ឡុងកន​។​

​លោក ឌី​សថន វាចា​រូ​ធ្យា ទីប្រឹក្សា​ព្រះរាជវាំង​ជាន់ខ្ពស់​ដែល​ត្រូវបាន​ដកតំណែង​នេះ បាន​បម្រើ​ការងារ​នៅ​ព្រះរាជវាំង​តាំងពី​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ស្តេច​ភូមិបុល ដែល​បាន​សោយ​ទិវង្គត​ទៅហើយនោះ ។​

​លោក ឌី​សថន ដែល​ត្រូវបាន​ដកតំណែង​ដោយ​ព្រះរាជវាំង កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១០​វិច្ឆិកា​នេះ ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពីបទ​ប្រើប្រាស់​ឈ្មោះ​ព្រះមហាក្សត្រ​ដើម្បី​ចៀសវាង​ការបង់ពន្ធ​លើ​ការ​នាំចូល​រថយន្ត​បរទេស​ដើម្បី​ជំនួស​រថយន្ត​របស់​រា​ជ​វង្ស​ដែល​ខូច​។ ទីប្រឹក្សា​ព្រះរាជវាំង​នេះ​ក៏បាន​ចោទប្រកាន់​ផងដែរ​ថា​បាន​បង្គាប់​បុគ្គលិក​ឱ្យ​បង្កើត​ឯកសារ​ក្លែងបន្លំ​អំពី​ការបរិច្ចាគ​ប្រាក់​ទៅឱ្យ​មូលនិធិ​សេ្ត​ច​ដែល​លោក បាន​ធ្វើជា​ប្រធាន​៕