សារអេឡិចត្រូនិច
រដ្ឋសភា​នឹង​កាត់ផ្តាច់​ប្រាក់ខែ​របស់​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ពេលបក្ស​ត្រូវ​រំលាយ​


រដ្ឋសភា​នឹង​កាត់ផ្តាច់​ប្រាក់ខែ​របស់​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ទីប្រឹក្សា​ជំនួយការ​ទាំងអស់​ប្រសិន បើ​តុលាការ​រំលាយ​គណបក្ស​នេះ​នៅពេល​ខាងមុខ​។​នេះ​បើតាម​ការអះអាង​របស់​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​

​ការលើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ​ស្រប​ពេលដែល​តុលាការ​កំពូល​បានកំណត់​យក​ថ្ងៃទី​១៦ វិច្ឆិកា​ឆ្នាំ ២០១៧​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​សវនាការ​លើ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។

​លោក ឡេង ប៉េងឡុង បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា​ឆ្នាំ​២០១៧​ថា​« ប្រាក់ខែ​សមា ជិ​ក​សភាគ ណ​បក្សប្រឆាំង​ត្រូវ​កាត់ផ្តាច់ ព្រោះថា​នៅពេល​រំលាយ​ហើយ គ្មាន​សិទ្ធិ​ទៀត​ទេ ។ គ្មាន​សុពលភាព អត់​មាន​អ្វី​ធ្វើជា​អ្នក​តំ​​ណា​ង​រាស្ត្រ​ទៀត​ទេ អ៊ីចឹង​ហើយ កាលណា​លុបឈ្មោះ​ហើយ អត់​មាន​ប្រាក់ខែ​ទៀត​ទេ »​។​

​លោក​បាន​បន្តថា​ ​មិន​ត្រឹមតែ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះទេ ទីប្រឹក្សា ជំនួយការ ក៏ត្រូវ​លុបចេញ​ពី​បញ្ជី​របស់​រដ្ឋ​ភា​ទាំងអស់ ហើយ​ប្រាក់ខែ ក៏​មិន​ផ្តល់​ឲ្យ​ដែរ​។​

​លោក​បញ្ជាក់ថា​« យើង​មិនទាន់​ដាក់​គោ​មុនរ​ទះ​ទេ គឺ​ចាំច្បាប់​ចេញមក​សិន ទើប​យើង​អនុវត្ត ។​ដូច្នេះ​យើង​មិន​ហ៊ាន​អនុវត្ត​មុន​​ច្បាប់​ទេ​» ៕​