សារអេឡិចត្រូនិច
ក្រុម​ភេរវជន​ឥណ្ឌូណេស៊ី​ដែល​ជាប់​ឃុំឃាំង ធ្វើ​កុបកម្ម​នៅក្នុង​គុក


ក្រុម​ភេរ​វករ​ឥណ្ឌូនេស៊ី​នៅ​មន្ទីរឃុំឃាំង​មួយ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ហ្សា​ការ​តា​បានធ្វើ​ការបះបោរ កាលពី​ថ្ងៃ​សុក្រ ទី​១០ វិច្ឆិកា ហើយ​បាន​លើក​ទង់ជាតិ​ខ្មៅ​របស់​រដ្ឋ​អ៊ីស្លាម​ (​ក្រុម​ISIS)​ ដោយ​ស្រែកថា “Allahu Akbar (​ព្រះ​ដ៏​អស្ចារ្យ​)” នៅ​មុនពេល​កងសន្តិសុខ​គុក​បាន​គ្រប់គ្រង​ស្ថានការណ៍​នោះបាន​ឡើងវិញ​។​

​ការធ្វើ​កុបកម្ម​នេះ​បានកើត​ឡើង​នៅ​គុក​ប្រ៊ី​ម៉ុ​ប (Brimob) នៅ​ទីក្រុង​ដេ​ផុ​ក (Depok) ក្នុង​ខេត្ត​ជ្រាវ​ខាងលិច កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី លោក រីក​វ៉ាន់​តូ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅ​ថ្ងៃ​សុក្រ​ទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៧ មាន​បញ្ហា​ដែល​បណ្តាលមកពី​ក្រុម​ភេរវ​ករ​នៅក្នុង​មណ្ឌល​ឃុំឃាំង​ប្រ៊ី​ម៉ុ​ប ដោយ​បណ្តាល​មានការ​ខូចខាត​នៅ​កន្លែង​ឃុំឃាំង​នេះ​” ។​

​លោក រីក​វ៉ាន់​តូ បាន​និយាយថា “​បញ្ហា​នេះ​បានកើត​ឡើង នៅពេល​ប៉ូលិស​បានធ្វើ​ការឆែកឆេ​រ​នៅក្នុង​បន្ទប់​គុក​មួយ​នៅ​ពន្ធនាគារ​នេះ ហើយ​បាន​រកឃើញ​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​របស់​ពួក​អ្នកទោស ដែល​បាន​ខឹងសម្បា​ហើយ​បានចាប់ ផ្តើម​ស្រែក​និង​បង្កឱ្យមាន​ការបះបោរ​ពី​ក្រុម​អ្នកទោស​ផ្សេងៗ​ទៀត នៅ​ព​លេ​នោះ ប៉ុន្តែ​ស្ថានភាព​នោះ ត្រូវបាន​គ្រប់គ្រង​បាន​ដោយ​ប៉ូលិស​”៕