សារអេឡិចត្រូនិច
​អតីត​គិលានុបដ្ឋាក​អាល្លឺម៉ង់​ម្នាក់​ បានសម្លាប់​មនុស្សជិត១០០នាក់


ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​វិច្ឆិកា​ ថា ការធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ​បានបង្ហាញ​ថា អតីត​គិលានុបដ្ឋាក​អាល្លឺម៉ង់​ម្នាក់​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន​១០០​នាក់​នៅ​មន្ទីរពេទ្យ​២​ដែល​គាត់​ធ្វើការ​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ជឿថា លោក នៀល ហូ​ហ្គែ​ល (Niels Hoegel) អតីត​គិលានុបដ្ឋាក​នេះ ដែល​កំពុង​ជាប់ទោស​អស់​មួយជីវិត​ពីបទ​អំពើ​ឃាតកម្ម​២​ករណីនេះ បាន​ចាក់​ថ្នាំពេទ្យ​បង្ការ​ការស្លាប់​ដោយ​ថ្នាំ​ការពារ​ជំងឺ​បេះដូង​ដល់​ពួក​អ្នកជំងឺ​ក្នុងពេល​ពេល​ការមើល​ព្យាបាល​របស់គាត់​។​

​គាត់​ចង់​ធ្វើឱ្យ​មិត្ត​រួម​ការងារ​របស់គាត់​ស្ងើចសរសើរ ដោយ​ការធ្វើឱ្យ​ពួកគេ​មានជីវិត​រស់​ឡើងវិញ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ស្លាប់​។​

​ការចោទប្រកាន់​ជាថ្មី​ប្រឆាំងនឹង​គាត់ គឺ​ត្រូវបាន​គេ​រំពឹង​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ​។​

នៅពេលនេះ លោក នៀល ហូ​ហ្គែ​ល ត្រូវបាន​គេ​និយាយថា​បានសម្លាប់​អ្នកជំងឺ​៣៨​នាក់​នៅ​ទីក្រុង​អូ​ដិ​ន​បឺ​ក​
​និង​៦២​នាក់​នៅ​ទីក្រុង​ដែល​មិន​ហូ​ស រវាង​ឆ្នាំ​១៩៩៩ និង​ឆ្នាំ​២០០៥​។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា​គាត់​អាច​សម្លាប់​មនុស្ស​ច្រើនជាង​នេះ ដោយសារ​ជនរងគ្រោះ​មួយចំនួន​ត្រូវបាន​បូជា​។​

​ប្រសិនបើ​លោក​នៀល ហូ​ហ្គែ​ល ត្រូវបាន​រកឃើញ​ទោសកំហុស​នៃ​ការសម្លាប់​មនុស្ស​ទាំងអស់​នេះ គាត់​នឹង​ក្លាយជា​អ្នក​សម្លាប់​មនុស្ស​ដ៏​ច្រើន​បំផុត​នៅ​អាល្លឺម៉ង់ ក្រោយ​សង្គ្រាម​មក​នោះ​។​

​មានការ​ស៊ើបអង្កេត​កាន់តែ​ធំ​ឡើង​ទៅលើ លោក​ហូ​ហ្គែ​ល នៅពេលដែល​គាត់​សារភាពថា​បានសម្លាប់​មនុស្ស​៣០​នាក់​ក្នុងអំឡុងពេល​នៃ​ការជំនុំជម្រះ​ទោស​របស់គាត់​កាលពី​ឆ្នាំ​២០១៥ គឺ​នៅពេល​គាត់​ត្រូវបាន​ផ្តន្ទាទោស​អំពី​ឃាតកម្ម​ចំនួន​ករណី​២​និង​ឃាតកម្ម​ប៉ុនប៉ង​២​ករណី និង​ធ្វើឱ្យ​អ្នកជំងឺ​ច្រើន​នាក់​មាន​គ្រោះថ្នាក់​៕