សារអេឡិចត្រូនិច
​គ្រោះថ្នាក់ដ៏រន្ធត់មួយ បណ្តាលអោយអ្នកទេសចរ​ជប៉ុន​៤​នាក់​និង​មគ្គុទ្ទេសក៍​ថៃ​ម្នាក់​ស្លាប់


មនុស្ស​៥​នាក់​បាន​ស្លាប់​និង​ម្នាក់​បាន​រងរបួស​នៅពេលដែល​រថយន្ត​តូច​មួយគ្រឿង​បាន​បុក​ពី​ខាងក្រោយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​នៅ​ស្រុក​បាង​ផា​អ៊ី​ន ក្នុង​ខេត្ត​អាយុ​ធ្យា ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ​។​

​រថយន្ត​តូច​នេះ បាន​កំពុង​ដឹង​មនុស្ស​៦​នាក់ គឺជនជាតិ​ជប៉ុន​៤​នាក់​និង​អ្នក​នាំ​ផ្លូវ​ជនជាតិ​ថៃ​ម្នាក់ និង​អ្នកបើក​ម្នាក់​។ រថយន្ត​តូច​នេះ បាន​ឆាបឆេះ​ភ្លាមៗ បន្ទាប់ពី​វា​បាន​បុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​នេះ​។​

​ក្រុម​អ្នក​សង្គ្រោះ ដែល​បាន​ប្រញាប់ប្រញាល់​ទៅដល់​កន្លែងកើតហេតុ​នោះ បាន​ពន្លត់ភ្លើង និង បាន​ជួយសង្គ្រោះ​អ្នកដំណើរ​ម្នាក់​ដែល​រងរបួស​៕