ច្បាប់ថ្មីនៅចិន បង្ហោះផ្សព្វផ្សាយលក់ទំនិញខុសពីការពិត នឹងត្រូវផាកពិន័យ
ថ្ងៃ ពុធ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១២:០១
រដ្ឋាភិបាលប្រទេសចិនបានប្រកាសចេញច្បាប់ថ្មីមួយ ចំពោះវិបសាយលក់ទំនិញអនឡាញ ដែលបង្ហោះផ្សព្វផ្សាយខុសពីការពិត នឹងត្រូវផាកពិន័យក្នុងទឹកប្រាក់អប្បបរមា ៣ មុឺនដុល្លារអាមេរិក។
ច្បាប់ថ្មីនេះត្រូវបានប្រកាសចេញមុនប៉ុន្មានថ្ងៃ Singles Day ដែលទូទៅនៅថ្ងៃនោះការទិញទំនិញ Online នឹងមមាញឹកខ្លាំងនៅក្នុងស្រុក។ ឆ្នាំទៅត្រឹមរយៈពេល ២៤ ម៉ោង ទំហំចំណូលនៃការលក់ទំនិញទទួលបានដល់ ១៨ ប៊ីលានដុល្លារ ក្រោមការបញ្ជាទិញ ៦៥៧ លានដង។
ទំនិញភាគច្រើនត្រូវបានឆ្លងកាត់លើគេហទំព័រ Alibaba អំឡុងក្រុមហ៊ុនយក្សមួយនេះ ក៏បានពង្រាយខ្លួនជាទីផ្សារបោះដុំ ឲ្យក្រុមហ៊ុនលក់រាយជាច្រើនទៀតដែលមានមូលដ្ឋាននៅទឹកដីតៃវ៉ាន់និងហុងកុង។ ផ្អែកតាមរបាយការណ៍ចំណូលនៅខែសីហា Alibaba ទទួលបានការកើនឡើងចំណូល ៥៦ ភាគរយបន្ថែមទៀតនាត្រីមាសនោះ។
បញ្ជាក់ថាបុណ្យ Single Day ជាប្រពៃណីមួយរបស់ប្រទេសចិន ដែលរមែងប្រារព្ធធ្វើនៅថ្ងៃទី ១១ ខែវិច្ឆិកា តំណាងឲ្យលេខ ១១ ពីរឈរអមគ្នា ព្រោះចង់បញ្ជាក់ពីមោទនភាពរបស់មនុស្សដែលនៅលីវមិនទាន់មានគូស្រករ។
ប្រភព៖ BBC