សារអេឡិចត្រូនិច
ច្បាប់ថ្មីនៅថៃ ​តម្រូវឱ្យ​អ្នកទិញ​ស៊ីម​កាត ផ្តល់​ស្នាម​ផ្តិត​ម្រាមដៃ​និង​ស្កែ​ន​មុខ​


ការ​ស្កែ​ន​មុខ​ឬ​ស្នាម​ផ្តិត​ម្រាមដៃ នឹងត្រូវ​ការចាំបាច់​ដើម្បី​អាច​ទិញ​ស៊ីម​កាត​នៅ​ប្រទេស​ថៃ ចាប់ពី​ខែក្រោយ នៅពេល ដែល​ប្រទេស​នេះ​ព្យាយាម​បង្ក្រាប​លើ​ការ​ក្លែងបន្លំ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​និង​លើកទឹកចិត្ត​ការប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ដោយ​ការទុកចិត្ត​។​

​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​ថ្មី​ពី​អ្នក​ប្រើ​ស៊ីម​កាត​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​១៥​ធ្នូ ។ នេះ​បើ​យោ​យ​តាម​ក្រសួង​ទូរគមនាគមន៍​ថៃ​។​

​លោក តា​កន តាន់​តា​សិត អគ្គលេខាធិការ​នៃ​គណកម្មការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទូរគមនាគមន៍​ថៃ​បាន​និយាយថា “​ការធ្វើ​ដូច្នេះ ធ្វើឱ្យមាន​ការទុកចិត្ត​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ឬ​តាម​ប្រព័ន្ធ​បង់ប្រាក់​ផ្សេងៗ​ទៀត ដែល​នឹង​កាន់តែ​ល្អប្រសើរ​ឡើង​”​។​

​ក្រុម​អ្នកទេសចរ នឹង​ត្រូវបាន​តម្រូវឱ្យ​ស្កែ​ន​មុខ​បន្ថែមទៀត​ផងដែរ​ដោយ​ថែម​ពីលើ​រូបថត​បិទ លិខិតឆ្លងដែន​របស់​ពួកគេ​៕