សារអេឡិចត្រូនិច
នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ដ៏​ធំ​និង​ទំនើប​របស់​អាមេរិក​


យន្តហោះ​ចម្បាំង​ដ៏​ទំនើប F/A-18 Hornet បាន​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ដ៏​ធំ​និង​ទំនើប​របស់​អាមេរិក​។ នេះ​ជា​យន្តហោះ​មួយ​ក្នុងចំណោម​យន្តហោះ​ចម្បាំង​ជាច្រើន ដែល​លោក ច​ន ហ្វូ​ល​ល័​រ (John Fuller) ឧ​ត្ត​នា​វី​អាមេរិក​នៃ​នាវាចម្បាំង​នេះ ចង់​បន្លាច​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ដោយសារតែ​នាវា​នេះ​គ្រោង​នឹង​ទៅកាន់​ដែនសមុទ្រ​ដែល​នៅ​កៀក​នឹង​ប្រទេស​កូរ៉េខាងជើង​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គ្រោ​ទៅដល់​កូរ៉េខាងត្បូង​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្របពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​អំពី​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​។​

​ឥឡូវនេះ មេបញ្ជាការ​ម្នាក់​ក្នុងចំណោម​មេបញ្ជាការ​ដ៏​សំខាន់​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​និយាយប្រាប់​ទូរទស្សន៍ DailyMailTV ថា “​កងទ័ពជើងទឹក​រប​ស់លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​អ្វី​គ្រប់យ៉ាង និង​ថា គីម ជុង អ៊ុន ត្រូវ​គិត​ឱ្យ​មែនទែន នៅពេលដែល​នាវា​ផ្ទុក​យន្តហោះ ដែល​រួមទាំង​កង​នាវា​ប្រយុទ្ធ​ច្រើន​គ្រឿង​ស្ថិតនៅ​ដែនទឹក​របស់ខ្លួន​(​កូរ៉េខាងជើង​)”​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ DailyMailTV លោក ហ្វូ​ល​ល័​រ និយាយថា កង​នាវា​របស់លោក​ត្រៀមខ្លួន​ជាស្រេច ហើយ​នេះ​ជា​ការបញ្ជូនសារ​ផ្ទាល់​ដល់ គីម ជុង អ៊ុន គឺថា “​គាត់ (​គីម ជុង អ៊ុន​) គឺ​ដឹង​អំពី​សមត្ថភាព ដែល​យើង​មាន​ហើយ​”​។​

​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson នេះ បាន​បើក​ចេញពី​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ទីក្រុង​ខូ​រ៉ូ​ណា​ដូ​ក្នុង​រដ្ឋ​កាលីហ្វ័​ញ៉ា​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​ជា​លើកទីមួយ នៅពេល​លោក បាន​ចាកចេញ​ដំណើរ​ពី​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​របស់លោក គឺ​នៅ ប្រទេស​ចិន ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង និង វៀតណាម​៕