សារអេឡិចត្រូនិច
ជប៉ុន​នឹង​រៀប​ចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​


ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ​និង​អង្គការ​ទេស​ចរណ៍​ជាតិ​ជប៉ុន​នឹង​រៀប​ចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុង​សប្តាហ៍​​នេះ។ ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​។

ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ ដែល​មាន​បំណង​លើក​កម្ពស់​វប្បធម៌​ជប៉ុន​ និង​ទេស​ចរណ៍​កម្ពុជា​ដល់​ប្រទេស​ផ្សេង​ទៀត ​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​ ២​ ថ្ងៃ​នៅ​ផ្សារ​ទំនើប​អីុអន ​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១១ ​ដល់​ថ្ងៃទី១២ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧។ ​

ពិព័រណ៍​រយៈ​ពេល​ ២​ថ្ងៃ​នេះ​ នឹង​ដាក់​បញ្ចូល​ស្ដង់​ផ្សព្វ​ផ្សាយ​ និង​សកម្ម​ភាព​ដែល​ផ្ដល់​ព័ត៌មាន​អំពី​ការ​ទាក់​ទាញ​ និង​ឧស្សាហកម្ម​ទេសចរណ៍ ​របស់​ប្រទេស​ជប៉ុន​។

ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ជប៉ុន​បាន​កើន​ឡើង​ ៤​ ដង​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ​ ដែល​កើន​ឡើង​ពី​ចំនួន​សរុប ​៣០០០​នាក់​ពី​ឆ្នាំ២០១០​ ដល់ ១២០០០​នាក់​ កាល​ពីឆ្នាំ​២០១៦​៕