សារអេឡិចត្រូនិច
ឧទ្យាន​ជាតិ បូកគោ ជា​តំបន់​មាន​សក្តានុពល​បែប​ធនធានធម្មជាតិ និង​ប្រវត្តិសាស្


ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស “​បូកគោ​” គឺជា​តំបន់​មាន​សក្តានុពល​បែប​ធនធានធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃក្រឡា ១៥៤.៤៥៨ ហិ​កតា​ដែល​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​បី​គឺ​ខេត្តកំពត កំពង់ស្ពឺ និង​ព្រះ​សីហ​នុ​។
 
បច្ចុប្បន្ន​សក្តានុពល​ក្នុង​ឧទ្យាន​ជាតិ​មាន​ជា​ច្រើន​កន្លែង​ដែល​រួម​មាន​ទី​១.  រមណីយដ្ឋាន​បូកគោ​( តំបន់​ទេសភាព​ស្រែ​៥០០ ស្រែ​១០០ ទឹកធ្លាក់ ពពក​វិល កាស៊ីណូ​ចាស់  ព​វាំង​កូន  ចំការ​តែ  ទំនប់​ទឹក​លើ​កំពូលភ្នំ និង វត្ត​សំពៅ​៥) ទី​២. តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ត្នោត ទី​៣. រមណីយដ្ឋាន​ទឹកឈូ ទី​៤. រមណីយដ្ឋាន​ទឹកធ្លាក់​តា​ដា ទី​៥. ទំនប់​វារ​អគ្គិសនី​កំចាយ និង​ទី​៦. ទឹកធ្លាក់​៩​ជាន់​ជាដើម​។

តំបន់​សក្តានុពល​ទាំងនេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​តំបន់​សក្តានុពល​ដែល​ក្រសួងបរិស្ថាន​គ្រោង​នឹង​រៀបចំ​បង្កើត​មួយ​ចំនួន​ទៀត​ដែល​សុទ្ធ​សឹង​ជា​តំបន់​ធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ និង​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ពេញ​មួយ​ថ្ងៃ​ទី​១២ ខែតុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​និង​អ​ភ​រិ​ក្ស​ឧ​ទ្យា​ជាតិ​ព្រះ​មុនី​វង្ស “​បូកគោ​” និង​ត្រួតពិនិត្យ​នូវ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គ្រោង​អភិវឌ្ឍន៍​ទែស​ចរណ៍​ធម្មជាតិ​របស់​ក្រុមហ៊ុន សុខា​អូ​តែ​ល​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស “​បូកគោ​”​ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត និង​ព្រះ​សីហ​នុ​។ ការ​ត្រួតពិនិត្យ​នេះ ក៏​មានការ​ចូលរួម​ពី​តំណាង​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​៕