សារអេឡិចត្រូនិច
អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​តំបន់​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១៤​ម៉ឺន​នាក់


(​ភ្នំពេញ​) ៖ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា​តំបន់​អង្គរ នៅ​តាម​សហគមន៍ រមណីយដ្ឋាន​ទេសចរណ៍​នានា មាន​ចំនួន​ប្រមាណ​១៤៣.៦៩៣​នាក់ មានការ​កើនឡើង​៤,៨១​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​១៣៧.០៩១​នាក់​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​១៤​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​អន្តរជាតិ​១៧.៦៩៣​នាក់ មានការ​កើនឡើង​៣,៥២​ភាគរយ ប្រៀបធៀប​ឆ្នាំ​២០១៦ មាន​ចំនួន​១៧.០៩២​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិ​សរុប​១២៦.០០០​នាក់ មានការ​កើនឡើង​៥​ភាគរយ ប្រៀបធៀប​ឆ្នាំ​២០១៦ ចំនួន​មាន​១២០,០០០​នាក់​ប៉ុណ្ណោះ​។

រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ ហាក់​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​តាមរ​ម្មណី​យ​ដ្ឋា​ន​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦៕