សារអេឡិចត្រូនិច
ភ្ជុំបិណ្ឌ​បី​ថ្ងៃ ខេត្ត​ព្រះ​សីហ​នុ​ទទួលភ្ញៀវ​ទេសចរ​ជាង​៩​ម៉ឺន​នាក់


(​ភ្នំពេញ​) ៖ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​មក​កំសាន្ត មាន​ចំនួន​ប្រមាណ​៩២.០០០​នាក់ កើនឡើង​ប្រមាណ​១៥,២២%​។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ចូល​ទស្សនា តាម​រមណីយដ្ឋាន​នានា​ក្នុង​នោះ នៅ​រមណីយដ្ឋាន​ក្បាលឆាយ​ភ្ញៀវ​សរុប​ប្រមាណ ១២.២១៧​នាក់ ក្នុង​នោះ​បរទេស​ចំនួន ៩៦​នាក់ រម​នី​យ​ដ្ឋា​ន​ពិ​ច​និក​ភ្ញៀវ​សរុប ប្រមាណ​១.៥៩០​នាក់ ក្នុង​នោះ​បរទេស​ចំនួន​១៥៨​នាក់ រម​នី​យ​ដ្ឋា​ន​ថ្ម​រូង​ភ្ញៀវ​សរុប​ប្រមាណ ៦.៦០០​នាក់ ក្នុង​នោះ​បរទេស ៧ នាក់​។

ដោយឡែក ភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត នៅ​តាម​កោះ មាន​ចំនួន​៤.២៨៧​នាក់​ក្នុង​នោះ ភ្ញៀវ​ខ្មែរ​មាន​ចំនួន​១.៧១១​នាក់ ស្រី ៨៣៩ នាក់ និង ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២.៥៧៦ នាក់ និង​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង សរុប ចំនួន​១.៤៥០ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ៧២៦​នាក់ និង​ភ្ញៀវ​អ​ន្រជាតិ ៦២៤​នាក់ ក្នុង​ចំណោម​នោះ​ពុំ​មាន​ភ្ញៀវ​ចូល តាម​នាវា​ទេសចរណ៍​ទេ​៕