សារអេឡិចត្រូនិច
អ្នកទេសចរ​បង់​ម្នាក់​ជាង ១៣៥ ដុល្លារ ដើម្បី​ចុះ​ទឹក​មើល​ក្រពើ​យក្ស ក្នុង “​ទ្រុង​មរណៈ​”


ឥ​ឡូ​នេះ​ភ្ញៀវ​ទេសចរ​ដែល​ស្វែងរក​ក្តីរ​ភើ​ប អាច​ប្រថុយ​ទល់មុខ​គ្នា​ជាមួយ​ក្រពើ​ទឹកប្រៃ​ប្រវែង​ដល់​ទៅ ៤,៩ ម៉ែត្រ ដែល​បាំង​ដាច់​ពី​គ្នា ត្រឹម​បន្ទះ​ប្លា​ស្ទិ​ក​ស្តើង​ប៉ុណ្ណោះ​។

តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មា​នទី​តាំងនៅ​ទីក្រុង​ដា​វី​ន នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក “​ហ្គ្រេ​តបា​រៀ​រី​ហ្វ​” របស់​អូស្ត្រាលី​នេះ ត្រូវ​បាន​គេ​ហៅ​ថា “​ទ្រុង​មរណៈ​”​។

អ្នកទេសចរ​បង់ប្រាក់​ចំនួន​ជាង ១៣៥ ដុល្លារ​ដើម្បី​ឱ្យ​គេ​ទម្លាក់​ចូល​ទៅ​ក្នុង​បរិវេណ​ទឹក​រយៈពេល ៣០ នាទី​ដើម្បី​ជួប​ជាមួយ​ក្រពើ​យក្ស​។

ភ្ញៀវ​ទេសចរ​ជាបឋម​ត្រូវ​បាន​គេ​លើក​ផុត​ពីលើ​ទឹក​ដើម្បី​មើល​សត្វ​ក្រពើ​ដែល​កំពុង​ហើរ​នៅ​ខាងក្រោម​សិន មុន​ពេល​ពួក​គេ​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​។

ខណៈ​ដែល​ទ្រុង​ប្លា​ស្ទិ​ក​កំពុង​ស្ថិត​នៅ​ក្រោម​ទឹក អ្នករក្សា​សត្វ​ល្មូ​ន​នេះ​បាន​ផ្តល់​ចំណី​ដល់​សត្វ​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ ដូច្នេះ​វា​នឹង​ហែល​ជុំវិញ​ទ្រុង​ប្លា​ស្ទិ​ក​នោះ​។

ពួក​វា​ត្រូវ​បាន​ផ្តល់​ចំណីអាហារ​ដូច​ជា​សាច់​មាន់ សាច់​គោ និង​ត្រី ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ដែល​បើកភ្នែក​ធំ​ៗ នាំ​គ្នា​មើល​ក្រពើ​ហែល​ទឹក​ជុំវិញ​ខ្លួន​៕