សារអេឡិចត្រូនិច
អាមេរិក កោតសរសើរ​កិច្ចប្រឹងប្រែង របស់​ចិន ក្នុងការ​កម្ចាត់ ការគំរាមកំហែង របស់​កូរ៉េខាងជើង



ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​កោតសរសើរ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ចិន ក្នុងការ​ទប់ស្កាត់ ការគំរាមកំហែង របស់​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បន្ទាប់ពី​សារព័ត៌មាន​រដ្ឋ របស់​កូរ៉េខាងជើង បាន​ព្រមាន​អាមេរិក អំពី​ការវាយប្រហារ​។​

​លោក ត្រាំ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា "​វិធានការ​ខុសធម្មតា មួយចំនួន ត្រូវបាន​ធ្វើឡើង ក្នុង​រយៈពេល ២​ឬ​៣ ម៉ោង​មុននេះ ហើយ​លោក​ជឿជាក់ថា ប្រធានាធិបតី​ចិន ស៊ី​ជិន​ពីង (Xi Jinping) នឹង​ខិតខំ​ដាក់​សម្ពាធ លើ​សម្ព័ន្ធមិត្ត និង​ប្រទេសជិតខាង​របស់​ខ្លូន គឺ​កូរ៉េខាងជើង ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ប្រទេស​នេះ​"​។​

​បើតាម​មន្ត្រី​អាមេរិក ដែល​បាន​និយាយ ជាច្រើន​សប្តាហ៍ មកហើយ​ថា ប្រទេស​កូរ៉េខាងជើង អាច​នឹង​បង្កើត​ការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ មួយ​ផ្សេងទៀត ក្នុងពេល​ដ៍​ឆាប់​ខាងមុខ ហើយ​ទាំង​អាមេរិក និង​ចិន បាន​ព្រមាន ប្រឆាំង​ទៅនឹង​ការបង្កើត​នេះ​។​

​ភាព​តានតឹង បាន​កើនឡើង យ៉ាងខ្លាំង នៅ​តំបន់​ឧបទ្វីប​កូរ៉េ ក្នុង​រយៈពេល​ប៉ុន្មាន ខែ​ចុង​ក្រោយនេះ ក្រោយពេល​ប្រទេស​កូរ៉េខាងជើង បាន​បាញ់​សាកល្បង អាវុធ​នុយក្លេអ៊ែរ របស់ខ្លួន កាលពី​ឆ្នាំមុន ព្រមទាំង​បាន​បាញ់​សាកល្បង មី​ស៊ី​ល ជា​បន្តបន្ទាប់​។​

​លោក​ដូ​ណា​ល់ ត្រាំ ដែល​បាន​ចូលកាន់​តំណែង ចាប់តាំងពី​ខែមករា​មក បាន​ប្តេជ្ញា​ថា នឹង​រារាំង​ប្រទេស​កូរ៉េខាងជើង មិន​ឲ្យ​បាញ់​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ដល់​អាមេរិក​ឡើយ​។​

​លោក​ត្រាំ បាន​ផ្តោតលើ​កិច្ចប្រឹងប្រែង របស់ខ្លួន​ចំពោះ បញ្ហា​កូរ៉េខាងជើង ដោយបាន​បញ្ចុះ​ប​ញ្ជូ​ល ប្រទេស​ចិន ឲ្យ​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​លោក​ត្រាំ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ថា អាមេរិក កំពុងស្ថិត​ក្នុង​ភាពល្អ ជុំវិញ​បញ្ហា​កូរ៉េខាងជើង ហើយ​ប្រធានាធិបតី​ចិន ដែល​គាត់​បាន​ជួប​កាលពី​ខែ​មុន បានធ្វើ​កិច្ចការ យ៉ាងច្រើន ដើម្បី​ជួយ​។​

"​ពួកយើង​មិនដឹងថា តើ​ពួកគេ អាចមាន​លទ្ធភាព ធ្វើ​វា​បាន ឬ​ក៍​អត់​ទេ ប៉ុន្តែ​ខ្ញុះ​មាន​ជំនឿ​ចិត្ត​ថា គាត់ (​ប្រធានាធិបតី​ចិន​) នឹង​ព្យាយាម​ធ្វើ​វា​ឲ្យ​ខ្លាំង​"​។​

​លោក​ត្រាំ ក៍​បានបញ្ជាក់​ជាថ្មី​ទៀតថា ប្រទេស​ចិន អាច​នឹងមាន​កិច្ចសន្យា ជំនួញ​ចិន ជាមួយនឹង​អាមេរិក ប្រសិនជា​អ្នក​អាច​កំចាត់ ការគំរាមកំហែង ឬ​ក៍​ធ្វើ​អ្វីមួយ ចំពោះ​ការគំរាមកំហែង របស់​ប្រទេស​កូរ៉េខាងជើង ៕

ប្រភព៖CEN

ព័ត៌មានថ្មីៗ