សារអេឡិចត្រូនិច
បុរស​ម្នាក់ របួសធ្ងន់ ដោយ​បើករថយន្ត​ហ្ស៉ី​ប ក្រឡាប់



ព្រះសីហនុ:  បុរស​ម្នាក់ បើករថយន្ត ហ្ស៉ី​ប​លឿន​ដូច​ហោះ ក៏​រេ​ចង្កូត​ក្រឡាប់ បណ្តាលអោយ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ ១៦៩.១៧០ ស្ថិតក្នុង​ភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បានអោយដឹងថា នៅពេល​កើតហេតុ មាន​រថយន្ត ហ្ស៉ី​ប A2 មួយគ្រឿង បើកបរ​ដោយ​ឈ្មោះ ភា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ចំការកៅស៊ូ​ឃ្លាំង​លើ ទិសដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំណុច​ខាងលើ បើក​ក្នុង​ល្បឿន​លឿន ក៏​ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​អ្នកបើកបរ រងរបួស​ធ្ងន់ ។​

​បុរសរងគ្រោះ បាន​ត្រូវ​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្រុក​ព្រៃនប់​៕