សារអេឡិចត្រូនិច
បើក​ម៉ូតូ​ជែង ជ្រុល​ទៅបុក ជាមួយ​រថយន្ត បណ្តាល​ឲ្យ​បាក់ជើង​ម្ខាង​


 
កណ្តាល: បុរស​ម្នាក់ បាន​រងរបួស បាក់ជើង​ធ្ងន់ធ្ងរ ខណៈ​បើក​ម៉ូតូ​ជែង រ៉ឺម៉ក​ម៉ូតូ ខ្វះ​ការ ប្រុងប្រយ័ត្ន បាន​ជ្រុល​ទៅបុក ជាមួយ​រថយន្ត​ពេញទំហឹង​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ​ជាង ៧ ព្រឹក ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នេះ ចន្លោះ​គីឡូម៉ែត្រ​លេ​៤០.៤១ ស្ថិតនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ​សេង ប៊ុន​រា​ជ្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រ៍ ខេត្តព្រៃវែង បើក​ម៉ូតូ​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FQ.8261 ទិសដៅ​អ្នក​លឿង ភ្នំពេញ (​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ឆ្វេង​) ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទី​ពេទ្យ​។​

​មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ខៀវ ប្រភេទ​ដឹកទំនិញ ពាក់​ស្លាក​លេខ កណ្ដាល 2A.1724 បើកបរ​ក្នុងទិសដៅ ភ្នំពេញ ទៅ​អ្នក​លឿង បើក​មកដល់ ចំណុច​ខាងលើ រថយន្ត​បាន​ងាកឆ្វេង​ដៃ (​គោលបំណង រក​បត់​ឆ្លងផ្លូវ​) ស្របពេលនោះ ម៉ូតូ​របស់​ជនរងគ្រោះ បាន​បើក​ក្នុងទិសដៅ​ស្រប វ៉ា​រ៉ឺម៉ក ហើយក៏​ជ្រុល​ដល់​ពាក់កណ្ដាល​ថ្នល់ (​ជិត​បន្ទាត់​កណ្ដាល​) បុក​ជាមួយ​រថយន្ត ចំ​ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ បាក់ជើង​ខាងឆ្វេង ។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​។ ចំណែក​វត្ថុតាង ពាក់ព័ន្ធ ត្រូវបាន​មន្ត្រី​ជំនាញ យកមក​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា ជា​ក្រោយ​៕