សារអេឡិចត្រូនិច
ចម្ងល់មិត្តអ្នកអាន ៖ ទើបសម្រាលកូនរួច អ្នកណាខ្លះមានអារម្មណ៍ថា ដូចជាជាប់គុក?


ខ្ញុំដឹងថា វាប្រហែលជាប្លែកសម្រាប់អ្នកម្តាយគ្រប់គ្នា ប៉ុន្តែ ខ្ញុំពិតស្រ្តេស ហើយពេលខ្លះមានអារម្មណ៍ថា ដូចជាជាប់គុកអ៊ីចឹង។ តើខ្ញុំគួរធ្វើបែបណាទៅ? តើខ្ញុំកើតអ្វីទៅ?

បំណកស្រាយ

ជាការពិត ពេលសម្រាលកូនដំបូង ពេលវេលាផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានប្រគល់ឲ្យកូនជាទីស្រឡាញ់របស់អ្នកស្ទើរតែទាំងស្រុង។ អ្នកប្រហែលជាធុញនឹងការយំរបស់កូន ឬត្រូវងើបទាំងមមីរមមើរ ដើម្បីឆុងទឹកដោះគោ ឬបំបៅកូនហើយ ប៉ុន្តែ វាជាអ្វីដែលអ្នកម្តាយគ្រប់រូបគួរតែធ្វើ។ ក្មេងខ្លះ យំ ឬទារបៅ ឬជុះពីរបីម៉ោងម្តង ដែលជាហេតុធ្វើឲ្យអ្នក គ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ឡើយ ... នេះហើយ គឺជាជីវិតជាម្តាយ។

អ្នកក៏ប្រហែលជាមានអារម្មណ៍ថាស្រ្តេស ឬបាក់ទឹកចិត្តហើយ ដែលនេះគឺបញ្ហាមួយ ដែលច្រើនកើតលើអ្នកម្តាយថ្មោងថ្មី ហើយកុំបារម្ភអី មានមនុស្សច្រើនណាស់ ដែលស្ថិតក្នុងស្ថានភាពដូចជាអ្នក។

តើអ្នកគួរដោះស្រាយបែបណា?

១. កុំបារម្ភច្រើន អ្នកនឹងសម្របខ្លួនបានល្អបន្តិចម្តងៗ
២. បើអាច គួរឆ្លាស់គ្នាមើលថែរក្សាកូន ជាមួយនឹងស្វាមី ឬម្តាយរបស់អ្នក
៣. សាកគិតពីស្នាមញញឹមដ៏គួរឲ្យស្រឡាញ់របស់កូន នោះអ្នកនឹងបាត់នឿយហត់ជាមិនខាន់
៤. ប្រឹក្សាយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញរបស់អ្នក៕

ប្រភព ៖ ​health.com.kh