សារអេឡិចត្រូនិច
ប្រយ័ត្នខ្វាក់ភ្នែក បើអ្នកធ្វើបែបនេះ នៅពេលយប់


ស្ទើរតែមនុស្សគ្រប់គ្នាហើយ ដែលមានទម្លាប់មើលទូរស័ព្ទនៅលើគ្រែ មុនពេលចូលគេង ដែលនេះគឺពិតជា អ្វីដែលអ្នកគួរតែចៀសវាងដាច់ខាត ប្រសិនបើអ្នកចង់ឲ្យភ្នែករបស់អ្នក មានសុខភាពល្អ និងមិនងាយមានបញ្ហានាន។

ការសិក្សាបានបង្ហាញថា ការខ្វាក់បណ្តោះអាសន្ន (temporary blindness) ភាគច្រើនបណ្តាលមកពីការមើលទូរស័ព្ទនៅលើគ្រែនេះឯង ហើយការធ្វើបែបនេះទៀតសោត នឹងរឹតតែធ្វើឲ្យអ្នកដែលមានភ្នែកអន់ ឬមានជំងឺភ្នែក នឹងកាន់តែធ្ងន់ធ្ងរ ថែមមួយកម្រិតទៀត។

ក្រៅពីនេះ សូម្បីតែការវាយអត្ថបទ ឬប្រើភ្នែកសំឡឹងមើលវាយូរម៉ោងពេក ក៏មិនល្អសម្រាប់សុខភាពភ្នែកផងដែរ។

១. ការគេងមើលទូរស័ព្ទពេលយប់ ដោយបិទភ្លើង ហើយបើកពន្លឺទូរស័ព្ទកាន់តែខ្លាំង កាន់តែគ្រោះថ្នាក់

២. ការមើលទូរស័ព្ទពេលយប់ងងឹត នឹងធ្វើឲ្យភ្នែករបស់អ្នកពិបាកបែងចែក ឬផ្លាស់ប្តូរទៅនឹងទីងងឹត និងទីភ្លឺនៅលើអេក្រង់ទូរស័ព្ទរបស់អ្នក

៣. ពេលអ្នកបិទទូរស័ព្ទ ភ្នែករបស់នឹងស្រវាំងមួយភ្លែត ហើយបើញឹកញាប់ នោះនឹងធ្វើឲ្យភ្នែកមានបញ្ហាជាមិនខាន

៥. ពន្លឺខៀវ ឬស ចេញពីក្នុងទូរស័ព្ទរបស់អ្នក អាចប៉ះពាល់ដល់អារម្មណ៍ និងអ័រម៉ូនក្នុងរាងកាយរបស់អ្នក៕

ប្រភព ៖ ​health.com.kh