សារអេឡិចត្រូនិច
កូរ៉េខាងជើង​ធ្វើ​វីដេអូ​ប្រឌិត​មួយ​បង្ហាញ​ពី​ការវាយប្រហារ​ខ្ទេច​អស់​ទីក្រុង​អាមេរិក​មួយ​


កាលពី​ថ្ងៃ​ពុធ​ទី ១៩ មេសា កូរ៉េខាងជើង​បាន​បញ្ចេ​ញ​វីដេអូ​ប្រឌិត​មួយ​ដោយ​បង្ហាញ​ពី​មី​ស៊ី​ល​របស់ខ្លួន​កម្ទេច​ទីក្រុង​អាមេរិក​មួយ​អំឡុង​ការសម្ដែង​តន្ត្រី​ដើម្បី​អបអ​បរដល់​បិតា​ស្ថាបនិក គីម​អ៊ី​ល​ស៊ុ​ង​។​

​    ​វីដេអូ​នោះ​បង្ហាញ​ពី​មី​ស៊ី​ល​មួយចំនួន​បាន​ហោះ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ទីក្រុង​មួយ​ក្នុង​សហរដ្ឋអាមេរិក​។ វីដេអូ​នោះបាន​បញ្ចប់​ជាមួយ​ទង់ជាតិ​អាមេរិក​ឆេះ​ក្នុង​ភ្នក់ភ្លើង​។​

​    ​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​លាតត្រដាង​ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការដើរ​ក្បួន​យោធា​ដ៏​ធំ​កាលពី​សប្ដាហ៍​មុន អំឡុង​ការអបអរ​ខួប​លើក​ទី ១០៥ នៃ​កំណើត​របស់​បិតា​ស្ថាបនិក គីម អ៊ី​ល​ស៊ុ​ង​៕

ប្រភព៖រស្មីកម្ពុជា