សារអេឡិចត្រូនិច
ក្រុមហ៊ុន Samsung មាន​គម្រោង​បញ្ចេញ Note 7 លក់​វិញ


ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស របស់​កូរ៉េ​ខាងត្បូង Samsung មាន​គំរោង​បញ្ចេញ​លក់​ទូរស័ព្ទ ទំនើប​ចុង​ក្រោយ​របស់​ខ្លួន Galaxy Note 7 ទៅ​លើ​ផ្សារ​វិញ បន្ទាប់​ពី​ធ្វើការ​កែ​លម្អ​ថ្មី​។

កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន Samsung បាន​ប្រមូល​ទូរស័ព្ទ ចំនួន ២,៥ លាន​គ្រឿង មក​វិញ បន្ទាប់​ពី​មាន​បញ្ហា​ថ្ម ដែល​បណ្តាល​ឲ្យ​ឆេះ នៅ​ពេល​សាក​ថ្ម​។

Note 7 គឺជា​គូប្រជែង​ដ៍​ខ្លាំង​ខ្លា របស់ iphone សេរី​ចុង​ក្រោយ ប៉ុន្តែ​វា​ត្រូវ​បាន​បរាជ័យ ក្រោយ​មាន​បញ្ហា​ផ្ទុះ ជា​ច្រើន​ករណី នៅ​ពេល​សាក​ថ្ម និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ បាត់បង់​ចំណូល រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន Samsung និយាយ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ របស់​ខ្លួន​ថា "​ប្រសិនជា​អាជ្ញាធរ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន មានការ​យល់ព្រម ហើយនឹង​មាន​តំរូវការ ក្រុមហ៊ុន នឹង​ដាក់​លក់​វា​វិញ​"​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​។

នៅ​ថ្ងៃ​ទី ២៩ ខែមីនា នេះ​ផង​ដែរ ក្រុមហ៊ុន នឹង​បញ្ចេញ​ទូរស័ព្ទ សេរី​ចុង​ក្រោយ​របស់​ខ្លួន នៅ​លើ​ទីផ្សារ នោះ​គឺ Galaxy S8 ដែល​អ្នកគាំទ្រ​របស់​ខ្លួន កំពុង​ទន្ទឹងរង់ចាំ​៕