សារអេឡិចត្រូនិច
អត្ថប្រយោជន៍​របស់​ស្តៅ​ដែល​អ្នកមាន​ជំងឺ​ច្រើន​មុខគួរ​ដឹង ពិសេស​អ្នកជំងឺ​ទឹកនោមផ្អែម


ភ្នំពេញ​:  ស្តៅ អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​ណាស់​ពិសេស​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដទៃ​ទៀត​ជា​ច្រើន​ដូច​ជា​គ្រុនចាញ់ ក្អក ទម្លាក់​ព្រូន អៀន ។

ហើយ​ស្តៅ​គឺ​មាន​ប្រយោជន៍​ទាំងអស់​ដូច​ជា សំបក ស្លឹក ផ្កា​។

របៀប​ធ្វើ​និង​ការ​ប្រើប្រាស់​៖ 

- ផ្កា និង​ស្លឹក​ស្រស់​ដាំទឹក​ផឹក​ពី ២០០ ទៅ ៤០០ មល ឬ​ម្សៅ​ស្ងួត​ពី​៥​ទៅ​១០​ក្រាម ផឹក​សំរាប់​ព្យាបាល​ទឹកនោមផ្អែម​។ 

- ផ្កា និង​ស្លឹក​កំឡោច​បុក​ឲ្យ​ម៉ដ្ឋ លាយ​ទឹក​លាប​សំរាប់​ព្យាបាល​រោគ​សើ​ស្បែក​។ 

- ដាំ​សំបក​ផឹក​ពី ៣០០ ទៅ ៦០០​មល សំរាប់​ព្យាបាល​គ្រុនចាញ់ គ្រុនក្តៅ មូល​ឈាម​។

- ម្សៅ​ស្ងួត​លាយ​ជាមួយ​ទឹកឃ្មុំ​ក្នុង​កំរិត ៤​ទៅ​៦​ក្រាម សំរាប់​ព្យាបាល​រាក​ចុកពោះ និង​ទម្លាក់​ព្រូន​។ 

- សំបក​បុក​កិន​ឲ្យ​ម៉ត់​សំរាប់​បំពោក​លើរ​បូស ឬ​ហើម​។

អត្ថប្រយោជន៍​បន្ថែម​ទៀត​របស់​ស្តៅ​៖

- ជួយ​ឲ្យ​សម្រាន្ត​លក់​ស្រួល​៖ ស្លឹក និង​ធាង​១​ក្តាប់​ដាក់​ទឹក​ល្មម​លិច ដាំ​ពុះ ពិសារ​កន្លះ​កែវ​១​ថ្ងៃ​៣​ដង​។

- កែ​ក្អក ( ឬ​ស​ស្តៅ​១​ក្តាប់ ដាក់​ទឹក​ល្មម​លិច ដាំ​ពុះ ១០-១៥ នាទី

ញ៉ាំ​មុន​បាយ ១​ថ្ងៃ​៣​ដង ជាប់​គ្នា ៣-៤ ថ្ងៃ​នឹង​ជា​សះស្បើយ​។

ឯកសារយោង​៖ មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ (​ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)