សារអេឡិចត្រូនិច
វិធី​ធ្វើ ញាំ​ត្រយូងចេក


ភ្នំពេញ​:  ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ និង​គ្រឿងផ្សំ​ញាំ​ត្រ​យ៉ូ​ង​ចេក 

១. គ្រឿងផ្សំ

- ត្រយូងចេក ១ ផ្លែ

- ក្រូចឆ្មារ ១ ផ្លែ

- សាច់​ជ្រូក​បី​ជាន់​ឬ​សាច់​មាន់ ២៥០ ក្រាម

- សណ្តែកដី​លីង​រួច ១០០ ក្រាម

- អំបិល ១ ស្លា​ព្រា​កាហ្វេ

- ស្ករស ២ ស្លា​ព្រា​កាហ្វេ

- ប៊ី​ចេ​ង រឺ​ម្សៅ​ស៊ុប ១ ស្លា​ព្រា​កាហ្វេ

- ទឹកត្រី ១ ស្លា​ព្រា​បាយ

- ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស

- ស្លឹក​ជីគ្រប់មុខ

២. វិធី​ធ្វើ

- ពុះ​ត្រយូងចេក​ជា​ពីរ បន្ទាប់​មក​ឆ្គៀ​ល​ទ្រនង់​វា​ចោល​រួច​យក​ចាំ​បិត​មុខ​ពីរ​ហាន់​ទទឹង​ស្តើង​ៗ បន្ទាប់​មក​ដាក់​ត្រាំ​ចូល​ក្នុង​ទឹក​ដែល​មាន​ច្របាច់​ក្រូចឆ្មារ មួយសន្ទុះ​ក្រោយមក​ធ្វើការ​ច្របាច់​យក​ចេញ​ដាក់​ចាន​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ត្រ​យ៉ូ​ង​ចេក​មិន​ខ្មៅ​។

- ដាក់​ដាំទឹក​ស្ងោ​សាច់​មាន់ ឬ​សាច់​ជ្រូក​ឲ្យ​ផុយ បន្ទាប់​មក​ស្រង់​សាច់​ចេញ ប៉ុន្តែ​មិន​ត្រូវ​ចាក់ទឹក​ដែល​ស្ងោ​នោះ​ចោល​ទេ​។

- បុក​សណ្តែកដី​,​បេះ​ស្លឹក​ជី​,​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​ទុក​មួយអន្លើ​។

- ប្រើ​កូនចាន​មួយ​លាយ​ទឹក​ស្ងោ​ដែល​បាន​ទុក​នោះ​ជាមួយ និង​អំបិល​, សណ្តែកដី​បុក​រួច​,​ស្ករស​,​ប៊ី​ចេ​ង រឺ​ម្សៅ​ស៊ុប​,​ទឹកត្រី​ចូល​កូរ​ឲ្យ​សព្វ​រួច​បន្ថែម​ខ្ទឹមក្រហម​ចាក់​ចូល​ក្នុង​ត្រ​យ៉ូ​ង​ចេក​រួច​ធ្វើការ​ច្របល់​វា​ឲ្យ​សព្វ​ច្របាច់​ក្រូច​ចូល​ច្របល់​រហូត​ដល់​ត្រ​យ៉ូ​ង​ចេក​ទន់​ជា​ការ​ស្រេច​៕