សារអេឡិចត្រូនិច
ក្រុមហ៊ុន​SUGAR ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​Visidon​ប្រទេស​ហ្វាំ​ង​ឡង់​ចឹ​ង​បាន​កាមេរ៉ា​SUGARS9 ឡូយ​ម្លឹ​ង


ភ្នំពេញ​: យោង​ទៅ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រុមហ៊ុន​SUGAR ដែល​មានឈ្មោះ​ថា​SUGAR Phone Cambodia​ថ្មី​ៗ​កន្លង​មកនេះ​បាន​បញ្ចេញ​នូវ​វី​ដេ​អូ​ផ្សព្វផ្សាយ​របស់​ខ្លួន​មួយ​ដែល​មាន​រយៈពេល​ប្រហែល​៣០​វិនាទី​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​អស្ចារ្យ​នៃ​សមត្ថភាព​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​SUGAR S9 ទាក់ទង​ទៅ​នឹង​មុខងារ​Super Pixel 64 Million Mega Pixel​ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​យ៉ាង​កក្រើក​រួច​មក​។

នៅ​ក្នុង​វី​ដេ​អួ​ខ្លី​សម្តែង​ដោយ​លោក​Li Zhiping  ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​SUGAR ប្រចាំ​ទីក្រុង​ហុងកុង​និង​ជា​តារា​សម្តែង​ល្បីឈ្មោះ​បោះ​សម្លេង​ជា​ពិសេស​នៅ​ក្នុង​រឿង Kong Fu Yoga សម្តែង​រួម​ជាមួយ​លោក​Jacky Chan​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ​គ្រប់​ជាន់ថ្នាក់​បាន​បង្ហាញ​ពី​សមត្ថភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​មិន​គួរ​ឲ្យ​ជឿ​របស់​SUGAR S9​ក្នុង​ការ​ថត​យក​រូបភាព​បាន​ច្បាស់​ស្រស់​ស្អាត​មិន​ចាញ់​កាមេរ៉ា​អាជីព​នោះ​ឡើយ​ជា​ពិសេស​ថែម​ទាំង​អាច​ពង្រីក​រូបភាព​បាន​ច្បាស់​រហូត​ដល់​ទៅ​២២​ដង​នៃ​កម្រិត​កាមេរ៉ា​16 មេ​ហ្គា​ភិ​ច​សែ​ល​ផង​ដែរ​។

តាម​រយៈ​សមត្ថភាព​កាមេរ៉ា​ដ៏​លេចធ្លោ​មិនធម្មតា​មួយ​នេះ​ត្រូវ​បាន​អ្នកតំណាង​ក្រុមហ៊ុន​SUGAR បង្ហើប​ប្រាប់​ថា​វា​គឺជា​បច្ចេកវិទ្យា​ថ្មី​នៃ​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​SUGAR Phone ជាមួយនឹង​ក្រុមហ៊ុន​Visidon​ប្រទេស​ហ្វាំ​ង​ឡង់​ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​បំផុត​លើ camera software​ប្រចាំ​ប្រទេស​ហ្វាំ​ង​ឡង់​។

ដើម្បី​ឲ្យ​រឹតតែ​ច្បាស់​ថា​តើ​កាមេរ៉ា SUGAR S9 ឡូយ​យ៉ាងណា​សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ​ទាំងអស់​គ្នា