សារអេឡិចត្រូនិច
ប៉ូលិស​អន្តរជាតិ​ចេញ "​និ​វេទ​ក្រហម​" ដើម្បី​ចាប់​ជនសង្ស័យ​កូរ៉េ​ខាងជើង ៤​នាក់​ដែល​ពាក់ព័ន្ធ​ការ​សម្លាប់​គី​ម ជុង ណា​ម


ប៉ូលិស​អន្តរជាតិ​បាន​ចេញ " និ​វេទ​ក្រហម​" ដែល​ជា​ដីកាចាប់ខ្លួន​ជា​អន្តរជាតិ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មីនា ដើម្បី​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​កូរ៉េ​ខាងជើង​ចំនួន​៤​នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ក្នុង​ការ​សម្លាប់ លោក គី​ម ជុង ណា​ម ដែល​ជា​បងប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក គី​ម ជុង អ៊ុ​ន មេដឹកនាំ​កូរ៉េ​ខាងជើង នៅ​ព្រ​លាន​យន្តហោះ អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃ​ទី​១៣​ខែកុម្ភៈ​។

បុរស​ជនជាតិ​កូរ៉េ​ខាងជើង​៤​នាក់​នេះ បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​១៣​ខែកុម្ភៈ​នោះ​គឺ​បន្ទាប់​ពី​ការ​ធ្វើឃាត លោក គី​ម ជុង ណា​ម ។

និ​វេទ​ក្រហម​នេះ​របស់​ប៉ូលិស​អន្តរជាតិ​(Interpol ) ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​បាន​បង្ហាញមុខ​របស់​បុរស​ជនជាតិ​កូរ៉េ​ខាងជើង​៤​នាក់​។

បុរស​ជនជាតិ​កូរ៉េ​ខាងជើង​៤​នាក់​ទាំងនេះ​គឺ​មានឈ្មោះ Ri Jae Nam ឈ្មោះ Ri Ji Hyon ឈ្មោះ O Jong Gil និង ឈ្មោះ Hong Song Hak ៕